អបអរសាទរ​ខួប​លើក​ទី​១៥៧​ទិវា​ពិភពលោក​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម

ក្នុងឱកាស​កាកបាទក្រហម​កម្ពុជា​អបអរសាទរ​ខួប​លើក​ទី​១៥៧​ទិវា​ពិភពលោក​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​សន្តិភាព​និង​កាកបាទក្រហមកម្ពុជា ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បាន​នាំយក​ថវិកា​កៀរគរ​ពី​សប្បុរសជន​ជា​ប្រាក់​រៀល​ជាង​៣៩​លាន​រៀល និង​ប្រាក់​ដុល្លា​ជាង​២​ម៉ឺន​ដុល្លា ព្រមទាំង​សាប៊ូ ចំនួន​៣៥​កេស ម៉ាស់​៥០​ប្រអប់​និង​ជែល​ចំនួន​២៤០​ដប​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​ចូលរួម​ចំណែក​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​នៅ​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៧ ខែ​មេសា​នេះ ។​