ចោរថ្លើមធំ ហ៊ានវាយបំបែកកញ្ចក់ឡានសេរី ទំនើបរបស់អតីតមេប៉េអឹមរងខេត្ត យកកាបូបលុយ គេចខ្លួនដោយសុវត្ថិភាព

បាត់ដំបង ៖ សមត្ថកិច្ចបានអោយដឹងថា ចោរថ្លើមធំពីរនាក់ បានធ្វើសកម្មភាពវាយបំបែកកញ្ចក់ ឡានសេរីទំនើបមួយ គ្រឿងរបស់អតីតមេបញ្ជាការងកងរាជអាវុធហត្ថម្នាក់ខណៈចតទុកមុខផ្ទះ រួចលូកយកកាបូបលុយ គេចខ្លួនដោយសុវត្ថិភាព ។

លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានអោយដឹងថា តាមរូបភាពកាម៉ារ៉ាសុវត្ថិភាព មានចោរពីរនាក់ បានជិះ ម៉ូតូ តាមរថយន្តរបស់អតីតមេបញ្ជារងប៉េអឹម ខេត្តបាត់ដំបងម្នាក់ ខណៈលោកបើកចេញពី ធនាគារ មួយកន្លែង រហូតដល់ផ្ទះ នៅចំណុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង នៅវេលាថ្ងៃត្រ ង់ទី០៥កុម្ភៈ ។ក្រោយពីចតរថយន្តមុខផ្ទះបានប៉ុន្មាននាទី ក្រុមចោរទាំងពីរនាក់បានចូលមក វាយកញ្ចក់ ឡានបំបែក យកការបូបលុយ រួបគេចខ្លួន តែម្តង ។

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះជាអតីតមេប៉េអឹម ខេត្តបាត់ដំបង បានជិះរថយន្តដែល ចោរវាយបំបែក កញ្ចក់នោះ ប្រភេទ ឡង់គ្រីស័រឆ្នាំ២០២១ ចំណែកលុយក្នុងកាបូប ដែលបាត់នោះ ប្រហែល៥០០ដុល្លារ ។

សមត្ថកិច្ចអោយដឹងថាក្រោយពីឃើញរថយន្តខ្លួនត្រូវបានវាយបំបែកកញ្ចក់ហើយបាត់កាបូបលុយ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចភ្លាមៗ ។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាខាងលើ ទៅតាមភិនភាគក្នុងកាម៉ារ៉ា សុវត្ថិភាព ដើម្បីយកមកចាត់ការតាមច្បាប់ ៕ អត្ថបទ លោក ភី សុខ