ចោរលួចកាត់ខ្សែភ្លើងក្នុងក្រុងបាត់ដំបងសកម្មត្រូវឃាត់ខ្លួន រួមជាមួយវត្ថុតាងខ្សែភ្លើងបីការ៉ុង

Phy Sok, [25.08.21 16:01]

ជនសង្ស័យកាត់ខ្សែភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ខ្លួនភ្លាមៗ ក្បែរបង្គោល ភ្លើង តែម្តង ក្រោយធ្វើសកម្មភាពកាត់ខ្សែភ្លើងប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបងជាបន្តបន្ទាប់ ។

សមត្ថកិច្ចអោយដឹងថាជនសង្ស័យ ឈ្មោះ ស៊ិន សុផល ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិ អូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង តែងតែធ្វើសកម្មភាពលួចកាត់ ខ្សែភ្លើងឆ្លង ភូមិច្រើន លើកមកហើយ។

សមត្ថកិច្ចក្រុងបានអោយដឹងថា ករណីលួចកាត់ចុងក្រោយនេះ នៅចំណុចក្រុមទី១២ ភូមិរំចេក៤ សង្កាត់រតនៈ ក្នុងបាត់ដំបង នាយប់រំលេងអាធ្រាតឈានចូលថ្ងៃទី ២៥ខែសីហា ហើយត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ប៉ិន តារារិទ្ធ ភេទប្រុសអាយុ ៥១ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

លោកវរសេនីយឯក ពេជ្យ សារ៉ែន អធិការនគបាលក្រុងបាត់ដំបងបានអោយដឹងថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចលោក បានប្រមូលវត្ថុតាងជាខ្សែភ្លើងប្រមាណ៣ការ៉ុង ,កង់ជិះធ្វើសកម្មភាពមួយគ្រឿង នឹង សម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការនគបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់៕ ភី សុខ