អ្នកជំងឺកូវីដ១៩ បីនាក់បន្ថែមទៀត បានស្លាប់ជាបន្តបន្ទាប់ នៅខេត្តបាត់ដំបង

Phy Sok, [28.07.21 21:19]

លិខិតមរណៈភាពដែលចេញដោយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងអោយដឹងថា បុរសស្រ្តីវ័យចំណាស់ដែល កើត ជំងឺកូវីដ១៩ ចំនួនបីនាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ នាថ្ងៃទី ២៨ខែកក្កដាឆ្នាំ ២០២១។

អ្នកស្លាប់ទាំងបីនាក់ ខាងលើនេះ ១ មានឈ្មោះ ហួត ថាវី ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ចូលសម្រាកពេទ្យ នៅថ្ងៃទី២០កក្កដា អ្នកជំងឺកូវីដ១៩នេះ មានជំងឺរួមផ្សំ ដូចជារលាក ថ្លើម ប្រភេទសេ ក្រិនថ្លើមនិងទាចទឹក , អ្នកស្លាប់ទី២ មានឈ្មោះ អុក ហេង ភេទប្រុសអាយុ៦៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង មានជំងឺរួមផ្សំលើសសម្ពាធឈាម ចូលមកសម្រាកព្យាបាលនៅថ្ងៃទី២២ ខែកក្កដា និង អ្នកស្លាប់ទីបី ឈ្មោះសោប ចាន់ ភេទស្រី អាយុ ៦៥ ឆ្នាំ រស់នៅឃុំគារ ស្រុកមោងឬស្សី មានជំងឺរួមផ្សំ លើសសម្ពាធឈាម ចូលមកសម្រាក ព្យាបាលនៅថ្ងៃទី២១ខែកក្កដា។

 

មន្រ្តីសុខាភិបាលបញ្ជាក់ថាអ្នកជំងឺកូវីដ១៩ ដែលស្លាប់ទាំងបីខាងលើនេះ មានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និង រលាកសួតស្រួចស្រាល់ដោយសារជំងឺកូវីដ១៩ និង មានអាការៈក្អក ហត់ ។

បើតាមលោកតូ រតនៈ អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តបាត់ដំបង ជាអ្នកចាត់ចែងកិច្ចការ បូជាសព អ្នកជំងឺកូវីដ១៩ នៅវត្តភ្នំស្លឹក ស្ថិតនៅភូមិ បឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងបានអោយដឹងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៧ខែកក្កដា ចំនួនសពអ្នកជំងឺកូវីដ១៩ ដែលមកបូជានៅទីនេះ មានចំនួន ៣៧នាក់ហើយ និង បន្ថែមថ្ងៃទី២៨ខែកក្កដានេះទៀត ។ អត្ថបទ លោក ភី សុខវិទ្យុជាតិកម្ពុជាចំការចេក