យុវជនវ័យក្មេងបីនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីរំលោភសេពសន្ថវ:ទៅលើកុមារី១៥ឆ្នាំម្នាក់

 

យុវជនវ័យក្មេងបីនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីរំលោភសេពសន្ថវ:ទៅលើកុមារី១៥ឆ្នាំម្នាក់

សមត្ថកិច្ចអោយដឹងថាជបសង្ស័យជាយុវជនវ័យក្មេងបីនាក់ត្រូវបានបញ្ជូនទៅកាន់តុលាការ ក្នុងករណីរំលោភលើក្មេងស្រីវ័យ១៥ឆ្នាំ។

កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូនបានអោយដឹងថាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៨ខែមករា ២០២១ម៉ោង ១៤និង១០នាទីក្រោយពីបានទទួលនូវពាក្យបណ្ដឹងរបស់គ្រួសារកុមារីរងគ្រោះ។

លោកវរសេនីយ៍ឯកពេជ្រសារ៉ែនអធិការនៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូនបានដាក់បទបញ្ជានិងចុះស្រាវជ្រាវធ្វើការឃាត់ខ្លួនយុវជនជាជនសង្ស័យចំនួន៣រូបរួមមាន
១,ឈ្មោះសៅ រតនា ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ។
២,ឈ្មោះហៀង ប្រុស ហៅ(លាង)ភេទប្រុសអាយុ ១៨ ឆ្នាំមានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
៣,ឈ្មោះនី បូរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថានៅក្នុងនោះមានជនសង្ស័យម្នាក់រត់គេចខ្លួនឈ្មោះឡា ពិសិដ្ឋ ភេទប្រុសអាយុប្រហែល១៧ឆ្នាំមានទីលំនៅភូមិពិស្ដារ ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ដែលកំពុងរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈបានសម្រេចទៅលើកុមារីរងគ្រោះកាលពីថ្ងៃទី២៧មករា។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជងរងគ្រោះ
ឈ្មោះអ វ,ដ ភេទស្រីអាយុ១៥ឆ្នាំមានទីលំនៅនៅភូមិកៅបី ឃុំអូរស្រឡៅ , សមត្ថកិច្ចបន្តឲ្យដឹងទៀតថាកន្លែងកើតហេតុនៅចំណុចបុរីងិនវិត ស្ថិតក្នុងក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនសង្ស័យដែលកំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។ចំណែកជនសង្ស័យ៣ រូបសមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីច្បាប់។ភី សុខ