អាជ្ញាធរទន្លេសាប សិក្សាឈ្វេងយល់ បញ្ហាប្រឈម នៅតំបន់ផាត់សណ្ដាយ

Mot Voyho, [22.07.21 16:21]

ក្រុមការងារ  នាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអាជ្ញាធរ ទន្លេសាប បានចុះសិក្សាឈ្វេងយល់ ប្រមូលព័ត៌មាន ទូទៅ និងបញ្ហាប្រឈម សម្រាប់ជាធាតុចូល ក្នុងការរៀបចំ សេចក្តីព្រាងផែនការ យុទ្ធសាស្ត្រគ្រប់គ្រង តំបន់ទន្លេសាប។ ការសិក្សានេះ ធ្វើឡើងចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021 នៅតំបន់ផាត់សណ្ដាយ ខេត្តកំពង់ធំ។ លទ្ធផលសិក្សាគឺ ទីមួយ ទទួលបាននូវព័ត៌មាន ទូទៅនិងបញ្ហាប្រឈម នានាពាក់ព័ន្ធនឹង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងធនធានធម្មជាតិ។

ទី 2 ការសិក្សាទទួលបាននូវ សំណូមពរ និងផែនការបន្ត ពីអាជ្ញាធរ ភូមិឃុំ និងប្រជាពលរដ្ឋ ដែលជាធាតុចូល ដ៏សំខាន់ដើម្បី ឲ្យក្រុមការងារ យកទៅពិចារណា និងរៀបចំ បញ្ចូល ក្នុងការរៀបចំ កសាងផែនការ សកម្មភាព ឱ្យឆ្លើយតបទៅផែនការ យុទ្ធសាស្ត្រ គ្រប់គ្រងតំបន់ទន្លេសាប។

គោលបំណងនៃការចុះសិក្សា របស់អាជ្ញាធរទន្លេសាប គឺឈ្វេងយល់ ប្រមូលព័ត៌មាន ទូរទៅនឹងបញ្ហា ប្រឈមសម្រាប់ ជាធាតុចូល ដែលមាននៅតំបន់ ផាត់សណ្ដាយ ដើម្បីរៀបចំសេចក្តី ព្រាងផែនការ យុទ្ធសាស្ត្រ គ្រប់គ្រងតំបន់ទន្លេសាប៕ ប្រភព AKP