រមនីយដ្ឋានទេសចរណ៍ខ្លះនៅខេត្តបាត់ដំបងអនុញ្ញាតិអោយភ្ញៀវជួបជុំផឹកស៊ី និង អនុវត្តន៍វិធាន សុវត្តិភាព ទេសចរណ៍មិនបានល្អ

រមនីយដ្ឋានចំនួន១៣ទីតាំងត្រូវបានអាជ្ញាធរខេត្តបាត់ដំបងអនុញ្ញាតិអោយបើកដំណើរការទទួលភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ចាប់ពីដើមខែតុលា២០២១មក ឃើញថារមនីយដ្ឋានខ្លះគោរពបាននិងខ្លះគោរពមិនបានទៅ តាមវិធានសុវត្ថិភាពទេសចរណ៍ និង ការណែនាំរបស់វិធានរដ្ឋបាលខេត្ត បាត់ដំបង ក្នុងការទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានត្រឹមត្រូវនៅឡើយ។

រមនីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្ថិតនៅឃុំមានជ័យស្រុកសំឡូតខេត្តបាត់ដំបង ឃើញមានភ្ញៀវទេស ចរណ៍ក្នុងស្រុក មកលេងកកកុញ នាថ្ងៃទី០៤ខែតុលា ខ្លះជាលក្ខណៈគ្រួសារ ខ្លះមកជាមិត្តភ័ក្រ្តជាដើម។

ដោយភ្ញៀវទាំងនោះខ្លះបានជួបជុំគ្នាសេពគ្រឿងស្រវឹងយ៉ាងសប្បាយរីករាយនិងចាក់ភ្លៀងកំដរ ជាក្រុមៗ មិនបានគោរពទៅ តាមវិធាន ការរដ្ឋបាល របស់រដ្ឋបាលខេត្តបាត់ដំបង ដែលហាមលក់រឺជួបជុំ ផឹកគ្រឿង ស្រវឹង ដែលងាយនឹងបង្កអោយមាន ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ ហើយយើងសង្កេតឃើញ ភ្ញៀវដែលមកលេងនៅរមនីយដ្ឋាននេះ ខ្លះមិនសូវមានការ ពាក់ម៉ាស់ការពារ និង រក្សាគម្លាតនោះឡើយ ។

ភ្ញៀវទេសចរណ៍ដែលមកលេងនៅទឹកធ្លាក់ចំការស្វាយនេះមួយក្រុមមានគ្នាជាង១០នាក់ បាននិយាយថា នៅមុខខ្លោងទ្វារចូលឃើញមានសន្តិសុខ យាមទ្វារ និង ដាក់ដបអាកុលនិងឧបករណ៍វ៉ាស់កំដៅដែរ តែពួកគាត់ មិន ត្រូវបាន សន្តិសុខ ក្មេងៗ២នាក់នៅទីនោះណែនាំអោយ ចុះពីលើឡានវាស់កំដៅ រឺបាញ់ អាកុល និង កត់ឈ្មោះ និងមិនបានឆែករកកាតចាក់វ៉ាក់សាំង មុនចូល រមនីយដ្ឋាននោះឡើយ គ្រាន់តែសន្តិសុខកាក់ឡាន ដើម្បីទាលុយក្បាលឡាន មួយគ្រឿង ១ ម៉ឺនរៀលតែប៉ុណ្ណោះ ។

លោក ម៉ុន នីកា ម្ចាស់ទីតាំងរមនីយដ្ឋានបានផ្តល់បទសម្ភាសន៍ថា នៅរមនីយដ្ឋានរបស់គាត់បាន ណែនាំបុគ្គលិកនិងភ្ញៀវអោយ អនុវត្តន៍នៅវិធានការសុខាភិបាល បីកុំបីការពារ ដូចជាពាក់ម៉ាស់ បាញ់អាកុល វ៉ាស់កំដៅ និង មើលកាតចាក់វ៉ាក់សាំងជាដើម ។ ចំណែកភ្ញៀវមកជាក្រុមៗគឺ អង្គុយ ឆ្ងាយៗ ពីគ្នាពីរម៉ែត្រដែរ នឹង មិនលក់គ្រឿងស្រវឹងនោះទេ។ ចំណែកភ្ញៀវដែល ទទួលទានគ្រឿង ស្រវឹងគឺ យក មកពីក្រៅ គឺទទួលខុសត្រូវខ្លួនឯង ។

ក្នុងលិខិតស្នើសុំបើកតំបន់ទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ទៅរដ្ឋបាលខេត្តចំនួ ន១៣រមនីយដ្ឋាន ក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ គឺរមនីយដ្ឋានគោលដៅ ទេសចរណ៍ទាំងនោះ គឺគោរពអោយបាន វិធានសុត្ថិភាពទេសចរណ៍ និង និតិវិធីប្រតិបត្តិស្តង់ដាជា អប្បបរិមា(SOP)តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មរមនីយដ្ឋានទេសចរណ៍ និងសហគមន៍ អេកូទេសចរណ៍ក្នុងខេត្តបាត់ដំបង ។

មន្រ្តីមន្ទីរទេសចរណ៍ខេត្តអោយដឹងថា រមនីយដ្ឋានទេសចរណ៍អាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ត្រូវអនុវត្តន៍ ៣០ចំណុច ដោយមន្រ្តីបង្ហាញត្រួសៗ ដូចជា ត្រូវធានាថា គ្រប់ភ្ញៀវទាំងអស់មុន ចូលលេងកំសាន្តត្រូវឆ្លងកាត់ការវ៉ាស់កំដៅ , លាងដៃនឹង អាកុលរឺជេល ពាក់ម៉ាស់ រឺរបាំងការពារមុខ រក្សាគម្លាត១ម៉ែត្រកន្លះ ភ្ញៀវត្រូវមាន១០នាក់ចុះ មានបំពាក់ ឃ្យូ អ កូត បុគ្គលិកបំរើសេវាទទួលបាន ការចាក់វ៉ាក់សាំងគ្រប់គ្នា ភ្ញៀវត្រូវតែមាន កាតចាក់វ៉ាក់សាំង រឺលិខិតបញ្ជាក់ ម្ចាស់អាជីវកម្មត្រូវបណ្តុះ បណ្តាលបុគ្គលិក ពីការអនុវត្តន៍ វិធានសុវត្ថិភាពនិងអនាម័យ និងត្រួតពិនិត្យតាមដាន រាល់ភ្ញៀ វមកកំសាន្តអោយអនុវត្តិតាមការណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ និងបំពាក់ ស្លាកសញ្ញាបង្ហាញ ពីវិធានសុវត្ថិភាព ទេសចរណ៍ជាដើម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ជា មួយរាជរដ្ឋាភិបាល៕ ភី សុខ