គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងឡានយោធា ស្លាប់ម្នាក់ សមត្ថកិច្ចកំពុងប្រកាសស្វែងរកសាច់ញាតិ

មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តយោធាមួយគ្រឿង បណ្តាល អោយស្លាប់ម្ចាស់ម៉ូតូនៅនឹងកន្លែងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាទ្រីម 124CCព៌ណខ្មៅស្លាកលេខ បាត់ដំបង 1D- 1887


ទិសដៅ ខាងលិច ចំណែករថយន្តយោធាមិនមានស្លាកលេខ មកពីទិសខាងកើត ដល់ ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េចបានអ្នកបើកម៉ូតូ ជិះវេរចូលទៅខាងស្តាំរថយន្ត បណ្តាល អោយម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកតៃកុងរថយន្ត យោធានោះបានរត់គេចខ្លួនភ្លាមៗ។

លោកចាន់ សុធី បានបញ្ជាក់ថាក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅធ្វើការវាស់វែង និង នាំវត្ថុតាងបង្កទាំងពីរមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមច្បាប់ ។


ប៉ុន្តែសាកពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ហើយមកទល់យប់ថ្ងៃទី២៦មេសាមិន ទាន់ឃើញសាច់ញាតិទាក់ទងមកយកសាកសពនៅឡើយ។

ក្រុមប្រតិកម្មរហ័សនៃស្នងការនគបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ជនរងគ្រោះមានអាយុ ប្រហែល២៦ ទៅ២៨ ឆ្នាំភេទ ប្រុស មានកម្ពស់ប្រហែល ១,៦៥សង្ទីម៉ែត្រសម្បុរ ខ្មៅស្រអែម មានស្នាមវះពោះពីចុងដង្ហើមរហូតដល់ផ្ចិត និង មានសាក់( រូបនាគ នៅដៃខាងឆ្វេង) ស្លៀកខោខូវប៊យចាស់ ដាច់រហែកនៅជង្គង់ ពាក់អាវយឺតដៃខ្លីព៌ណចម្រុះ។
-ម៉ូតូHonda 124CCព៌ណខ្មៅ ស្លាកលេខ បាត់ដំបង 1D- 1887 ។ ស្លាកលេខនេះ សមត្ថកិច្ចបានស្វែងរកអត្តសញ្ញាណហើយដែរតែ(ម្ចាស់កម្មសិទ្ធិនៃទោចក្រយាន្ត) បានលក់បន្តឱ្យទៅអ្នកផ្សេងបាត់ទៅហើយ។

បើសិនសាធារណជនដែលបានស្គាល់ភិនភាគជនរងគ្រោះខាងលើសូមមេត្តាជួយផ្តល់ព័ត៌មាននេះដល់សាច់ញ្ញាតិ ក្រុមគ្រួសារគាត់បានដឹងផង និងសូមទំនាក់ទំនងមកលេខទូរស័ព្ទមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបង
012 222 046 ឬ012 588 502 ៕ អត្ថបទ លោក ភី សុខ