ទង្វើល្អរបស់សមត្ថកិច្ច ! ក្នុងការជួយសម្រួលចរាចរណ៍ដល់សិស្ស តូចៗ ដែលចេញពីសាលារៀន

ក្រៅពីការងារសកម្មក្នុងការបង្រ្កាបរាល់បទល្មើសនានាក្នុងខេត្តបាត់ដំបងទាំងថ្ងៃ ទាំងយប់ និង ពេលខ្លះ ឆ្លងខេត្តទៅបង្រ្កាបរឺឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ទៀតនោះ ក្រុមកម្លាំងសមត្ថកិច្ចបង្ការ និងបង្រ្កាបការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបង តែងតែឆ្លៀតពេល ជួយសម្រួលចរាចរណ៍ដល់ក្មេងសិស្សសាលាតូចៗដែលចេញពីសាលារៀន ។

នេះជាគំរូល្អមួយ ក្នុងកងកម្លាំងក្នុងការចូលរួមកិច្ចការសង្គម ដែលផ្សារភ្ជាប់គ្នាមិនអាច ខ្វះបាន រវាងសមត្ថកិច្ចនិងពលរដ្ឋ ។
លោក វេរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាល ខេត្តបាត់ដំបង បានអោយដឹងថា លោកតែងតែដឹកនាំកម្លាំងចុះល្បាត តាមគោលដៅសំខាន់នានា ទាំងថ្ងៃ ទាំងយប់ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ ក្រៅពីរក្សាសន្តិសុខ នាថ្ងៃទី១៩កុម្ភៈនេះក៏ដូចជាថ្ងៃកន្លងមក កម្លាំងលោក បានឆ្លៀតពេលជួយសម្រួលចរាចរណ៍ក្មេងសិស្សសាលាតូចៗ ដែលចេញពីសាលា បឋមសិក្សារតនៈនិងបឋមសិក្សាបាឡាត់ ដើម្បីជៀសវៀងគ្រោះថ្នាក់ដោយប្រការណាមួយ។

លោកក៏សុំអធ្យាស្រ័យដល់បងប្អូនអ្នកធ្វើដំណើរឆ្លងការសាលារៀនពិសេសម៉ោង១១ថ្ងៃត្រង់ជាពេលសិស្សចេញពីសាលា សូមបងប្អូនមេត្តា ឈប់យានយន្ត១សន្ទុះ រឺបើកបរយឺតៗដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីអោយក្មួយៗ ធ្វើដំណើរឆ្លងកាត់ផ្លូវដោយសុវត្ថិភាពផង ។

លោកបញ្ជាក់ថាសកម្មភាពនេះគឺជាកាយវិការមួយក្រោមការយកចិត្តទុកដាក់បញ្ជាផ្ទាល់លើផ្នែកសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពីសំណាក់លោកឧត្តមសេនី៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាន នគបាលខេត្តបាត់ដំបង ដែលលោកតែងតែគិតគូរជានិច្ច។

លោក វេរសេនីយឯកឈឿង គឹមសុង បានបញ្ញាក់ថាបើបងប្អូនប្រជាពលរដ្ឋជួបនៅបញ្ហាអសន្តិសុខអ្វីមួយរឺ ឃើញហេតុការល្មើសច្បាប់នានា សូមទាក់ទងមកលោកផ្ទាល់ដើម្បីបានកម្លាំងសមត្ថកិច្ច ចុះអន្តរគមន៍ ទាន់ ពេលវេលា ដោយទាក់ទងតាមទូរស័ព្ទលេខលោកផ្ទាល់ 092 935544
និងលេខ 070.353233/093344378/086894444/098323335៕
អត្ថបទ លោក ភី សុខ