កិច្ចប្រជុំចាប់ផ្ដើម គម្រោងសិក្សា រៀបចំប្លង់គោល អភិវឌ្ឍក្រុងបាត់ដំបង ប្រកបដោយ ចីរភាព និងឆ្លាតវៃ ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍និងទេសចរណ៍

Mot Voyho, [20.08.21 09:20]

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំចាប់ផ្ដើម គម្រោងសិក្សា រៀបចំប្លង់គោល អភិវឌ្ឍក្រុងបាត់ដំបង ប្រកបដោយ ចីរភាព និងឆ្លាតវៃ ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងទេសចរណ៍ប្រទេសជប៉ុន ដែលមានភាគីជប៉ុន ចូលរួមមានឯកឧត្តម MIZUNO Atsuhiro ជំនួយការ អគ្គនាយកដ្ឋាន នៃក្រសួងការបរទេស លោក MASUDA kei ទីប្រឹក្សាសម្រាប់ យុទ្ធសាស្ត្រសកល លេខាធិការដ្ឋាន រដ្ឋមន្ត្រីក្រសួង ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ប្រទេសជប៉ុន លោក IKEDA Ryohei ជំនាញការ នាយកដ្ឋានគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ JICA តាមរយៈប្រព័ន្ធ បញ្ជូនរូបភាព និងសំឡេង Zoom នៅសាលប្រជុំ សាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី 19 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ៕ ប្រភព រដ្ឋបាលខេត្ត