កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវិដ-១៩ ក្នុងរយ:ពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ

Phy Sok, [26.08.21 12:17]

កាស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(VTC)

នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ប្រធានក្រុមការងារលេខា នឹងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ជាមួយភាគីថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការ ខេត្តស្រះកែវ ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC) ។

ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងកងទ័ពភូមិភាគទី១ ជាមួយយោធភូមិភាគទី៥ នាព្រឹកនេះគឺបានលើកបញ្ហាចំនួន ៤ខ្លឹមសារ យកមកពិភាក្សា

ខ្លឹមសារទី១ ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសំរាប់ពលករ
ខ្លឹមសារទី២ បញ្ហាគ្រឿងញៀន
ខ្លឹមសារទី៣ បញ្ហាផ្ទុះជំងឺក្នុងស្ថានការណ៍បច្ចុប្បន្ន
ខ្លឹមសារទី៤ បញ្ហាល្បែងភ្នាល់តាមអនឡាញ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើអោយភាគីថៃជួយព្យាបាលពលករកម្ពុជាដែលមានជំងឺកូវិដ-១៩ ជាពិសេសពលករដែលកំពុងស្វែងរកការងារធ្វើក្នុងប្រទេសថៃ នឹងស្នើភាគីថៃជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះត្រឡប់មកកម្ពុជាវិញ នឹងជួយទប់ស្កាត់មិនអោយមានមេខ្យល់រង់ចាំទទួលពលករខុសច្បាប់ពីកម្ពុជា ។

ភាគីទាំងពីរបានស្នើសុំឲ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញដែលមានការពាក់ព័ន្ធទាំងពីរភាគីរួមគ្នាពិចារណាដើម្បីកំណត់ជាគោលការណ៍សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗតាមព្រំដែនអោយសមស្របជាប្រទេសមានភូមិផងរបងជាមួយគ្នា ក្នុងកិច្ចប្រជុំនាទីព្រឹកនេះភាគីទាំងពីរ បានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងផ្អែកលើទស្សនៈផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរពិសេសប្រជាពលរដ្ឋយើងដែលរស់នៅតាមបរិវេណព្រំដែន ។