អ្នកជំងឺកូវីដ១០ បុរសស្រ្តីវ័យចំណាស់ពីរនាក់បន្ថែមទៀតត្រូវបានស្លាប់ ខណៈម្ឈូសត្រូវបញ្ជូនមក បន្ថែម១០០ទៀត នៅខេត្តបាត់ដំបង

Phy Sok, [06.08.21 09:28]

មន្រ្តីសុខាភិបាលបានអោយដឹងថា បុរស ស្រ្តីវ័យចំណាស់ពីរនាក់ទៀត ដែលមានជំងឺកូវីដ១៩ ត្រូវបានបាត់ បង់ជីវិត នឹងបញ្ជូនទៅបូជាភ្លាមៗ នៅទីបូជាសព វត្តភ្នំស្លឹក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃទី ០៥ ខែ សីហា ដែលធ្វើអោយអ្នកស្លាប់កើនឡើង៤៧នាក់ហើយ ។

អ្នកជំងឺដែលបាត់បង់ជីវិតទាំងពីរនាក់នេះ មាន១ ឈ្មោះ សួន ធី ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រាង ស្រុកសង្កែ និង អ្នកជំងឺម្នាក់ទៀតមានឈ្មោះ ស្រី បណ្តូល ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ។ មន្រ្តីសុខាភិបាលបញ្ជាក់ថាអ្នក ជំងឺទាំងពីរនាក់នេះ មានវិបត្តិផ្លូវដង្ហើមនិងរលាក សួតសងខាង ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ។

មន្រ្តីធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា ខណៈអ្នកជំងឺកូវីដ១៩ស្លាប់កើនឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានផ្តល់ម្ឈូស ថែម១០០ទៀត យកមកទុកនៅវត្តពោធិវាលក្រុងបាត់ដំបង ខណៈដែលធ្លាប់ទទួលបាន ម្ឈូស១០០ រួចមកហើយ សម្រាប់ដាក់សព អ្នកស្លាប់ដោយជំងឺកូវីដ១៩ ។

បន្ថែមពីនោះ មន្ទីរធម្មការកំពុងចាត់ចែងរៀបចំអោយត្រាក់ទ័រឈូសឆាយព្រៃ ដើម្បីរៀបចំតម្លើង ឡថ្ម សម្រាប់បូជា សពបន្ថែម នៅវត្តភ្នំស្លឹក ស្រុករតនមណ្ឌលផងដែរ ។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ០៥ ខែ សីហា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តបាត់ដំបង មានចំនួនកើនឡើង ៣៩២៩នាក់ ជាសះស្បើយ ២៣៤២នាក់ ស្លាប់៤៧នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៥៤០នាក់ ៕ អត្ថបទ ភី សុខ