ប្រទះឃើញគ្រាប់បែកដៃ២គ្រាប់ចំណុចមុខផ្សារទំនើបភូពុយ

Phy Sok, [03.08.21 10:00]

គ្រាប់បែកដៃ ក្រឡាទាប២គ្រាប់ត្រូវបានក្រុមកម្មករប្រទះឃើញនៅវេលាម៉ោង ០៧:៣០ នាទី ថ្ងៃទី០៣.០៨.២០២១ នៅចំណុមុខផ្សារទំនើប ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថាការប្រទះឃើញនេះខណះកម្មករជីករណ្តៅការដ្ឋានសាងសង់ផ្ទះ ។ក្រោយពីប្រទះឃើញម្ចាស់ផ្ទះបានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីត្រួតពិនិត្យ។

បច្ចុប្បន្នគ្រាប់បែកគ្រាប់បែកដៃក្រឡាទាប ម៉ាក F-1 ចំនួន ០២ គ្រាប់នេះ ត្រូវបានប្រគល់ឲ្យអង្គភាពកំចាត់មីនខេត្តបាត់ដំបង ដើម្បីយកទៅរក្សាទុក ។

សូមបញ្ជាក់ថាម្តុំទីតាំងដែលប្រទះឃើញគ្រាប់បែកនេះធ្លាប់ជាបន្ទាយទាហ៊ានចាស់ ហើយធ្លាប់ឆេះផ្ទះឃ្លាំងគ្រាប់តូចធំ បង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងផងដែរ៕ភី សុខ