បើកបរម៉ូតូមិនប្រកាន់ស្តាំរាងខ្លួន បុកគ្នាពេញទំហឹងលើទ្រូងផ្លូវ ស្លាប់ទាំងពីរ

Phy Sok, [14.09.21 11:28]

   

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងម៉ូតូបើកបញ្ច្រាស់ទិសគ្នា បណ្តាលអោយ អ្នកបើក បរស្លាប់ទាំងពីរនាក់ នៅចំណុចផ្លូវ៥៩ ចន្លោះគីឡូ ៩៦-៩៧ ស្ថិតនៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងនាម៉ោង៩យប់ថ្ងៃទី ១៣ខែកញ្ញា ។

លោក គួយគឹមឈុន នាយនគបាលប៉ុសរដ្ឋបាលឃុំតាសែន បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងដោយម៉ូតូទាំងពីរគ្រឿង ជិះម្នាក់ឯងដូចគ្នា ម្ខាងម៉ូតូម៉ាកទ្រីមសេ១២៥និងម្ខាងម៉ាក អាយខុន បានបើកបរបញ្ច្រាស់ទិសគ្នា ដោយមិនប្រកាន់ស្តាំរាងខ្លួន ហើយក៏បុកគ្នាពេញទំហឹង លើទ្រូងផ្លូវតែម្តង បណ្តាលអោយស្លាប់ នៅកន្លែងភ្លាមៗទាំងពីរនាក់ ។

នាយនគបាលប៉ុសខាងលើបានអោយដឹងថា ជនរងគ្រោះទាំងពីរនាក់នេះ មានឈ្មោះ ១- ឈ្មោះ អ៊ឹម អេដែន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន បើកបរម៉ូតូ ម៉ាក ហុងដាឌ្រីម ( HONDA ) ពណ៌ខ្មៅ ២០២១ គ្មានផ្លាកលេខ មានល្បឿនលឿនពីត្បូងទៅជើង។

២- ឈ្មោះ លាម ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរ ម៉ូតូម៉ាក អាយខុន ពណ៌ក្រហម ផ្លាកលេខ 1L-8298 បប បើកបរ ពីជើងទៅត្បូង ។

លោកបញ្ជាក់ថាភ្លាមៗ មន្រ្តីជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងបញ្ជូនវត្ថុ តាងទៅកាន់អធិការនគបាលស្រុកកំរៀងដើម្បីចាត់ការតាមច្បាប់ ។ចំណែកសពជនរង គ្រោះត្រូវ បានប្រគល់អោយក្រុមគ្រួសារដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ៕ ភី សុខ