ឃាត់ខ្លួនជនសង្ស័យពីរនាក់ ថ្លើមធំចូលលួចកាត់ខ្សែភ្លើងដល់ក្នុងរោងចក្រម្សៅដំឡូងមី

មន្រ្តីកងរាជអាវុធ ហត្ថ ស្រុក កំរៀង បានឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលចូលទៅលួចកាត់ខ្សែភ្លើង ដល់ទីតាំងរោងចក្រម្សៅដំឡូងមី មួយកន្លែងរបស់ក្រុមហ៊ុន (BAI) ខេត្តបាត់ដំបង។ការឃាត់ខ្លួននេះធ្វើឡើង នាវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ខែ កញ្ញា នៅចំណុចភូមិស្វាយវែងស្រុកកំរៀងខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឃាត់ខ្លួននេះ ក្រោយពីទទួលបានពាក្យបណ្តឹងពី ឈ្មោះសុខ ចំរើន ភេទប្រុសអាយុ41ឆ្នាំមុខរបរមេការតំណាងឲ្យក្រុមហ៊ុន(BAI)ផលិតម្សៅមី ខាងលើ ដែលបានប្តឹងថា មានជនមិនស្គាល់មុខបាន ចូលទៅលួច កាត់ខ្សែ ភ្លើងដល់ក្នុងរោងចក្រផលិតម្សៅមី ខាងលើដែលស្ថិតនៅភូមិ ស្វាយវែង ស្រុកកំរៀង កាលពីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៦ខែកញ្ញា អស់ជាច្រើនម៉ែត្រ និង សម្ភារៈមួយចំនួនផងដែរ។

មន្រ្តីអាវុធហត្ថអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំងពីរនាក់នេះមានឈ្មោះ

1-ឈ្មោះគា ណៃ ភេទប្រុសអាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្វាយវែងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង
2-ឈ្មោះ ខ្វើ កើ ភេទប្រុសអាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិភូមិកំរៀងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង។

ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន ៖ – ខ្សែភ្លើងស្ពាន់ ដែលពួកគេយកទៅដុតរួច ចំនួន 9គីឡូក្រាម ,ម៉ូតូម៉ាកវ៉េវ ចំនួន 01គ្រឿង, និង ម៉ូទ័រ ភ្លើង ចំនួន 01គ្រឿង ។

បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅកងរាជអាវុធហត្តស្រុកដើម្បីចាត់ការតាមនិតិវិធី។
ភី សុខ