រដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់ ក្រោម១២ឆ្នាំ ហើយ

Phy Sok, [17.09.21 10:31]

នាព្រឹកថ្ងៃទី១៧ខែកញ្ញានេះ មន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំហើយ ដែលដឹកនាំបើកយុទ្ធនាកា រដោយ ឯកឧត្តមងួនរតៈអភិបាលខេត្តបាត់ដំបងផ្ទាល់ នៅអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានមាន ប្រសាសន៍ អោយ ដឹងថា ជំហ៊ានដំបូង អាជ្ញាធរផ្តល់វ៉ាក់សាំងដល់កុមាររស់នៅក្នុងក្រុងបាត់ដំបងសិន និង បន្តចាក់ ទៅតាមបណ្តាស្រុកទាំង១៣បន្តបន្ទាប់គ្នា ។

លោកបញ្ជាក់ថាចំពោះមុខនេះរដ្ឋបាលខេត្តបានអោយអាជ្ញាធរតាមបណ្តាឃុំស្រុកធ្វើការកំណត់ចំនួនកុមារដែលត្រូវចាក់ ដោយញែកកុមារអាយុចន្លោះពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មានប៉ុន្មាននាក់ នៅតាមភូមិ ឃុំនីមួយៗ ដើម្បី បញ្ជូនវ៉ាក់សាំង រៀបចំចាក់ជូនពួកគាត់ដល់មូលដ្ឋានឃុំនោះផ្ទាល់។

រដ្ឋបាលខេត្តបានអំពាវនាវដល់អាណាព្យាបាលទាំងអស់បញ្ជូនកូនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩អោយបានគ្រប់គ្នាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបើកសាលារៀនទូទាំងប្រទេសឡើងវិញ និង ចូលរួមស្តារសេដ្ឋ កិច្ចជាតិផងដែរ។

អាណាព្យាបាលត្រូវយកមកជាមួយនូវ សំបុត្រកំណើតរឺសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ រឺលិខិតឆ្លងដែន រឺ ក៏លិខិតបញ្ជាក់ពីអាជ្ញាធរដែនដី ទើបទទួលបានការផ្តល់វ៉ាក់សាំងដល់កូនៗរបស់ខ្លួន ពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថាអាជ្ញាធរខេត្តបាត់ដំបងក៏បានកំពុងបន្តផ្តល់វ៉ាក់សាំងដល់ក្មេងអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅតាមមូលដ្ឋាននៅឡើយ ដែលភាគច្រើនកំពុងទទួលបានដូសទីពីរ ៕ ភី សុខ