ឯកឧត្តម គន់គីម បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធី ប្រកាសទទួលស្គាល់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជន កម្ពុជាខេត្តបាត់ដំបង


ឯកឧត្តម នាយឧត្តមសេនីយ៍ គន់គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាស ទទួលស្គាល់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជន កម្ពុជាខេត្តបាត់ដំបង ដែលបានសម្រេច ទទួលស្គាល់ ឯកឧត្តម សុខលូ

អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ៕ ប្រភព រដ្ឋបាលខេត្ត