ថ្ងៃនេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ត​១៩ ជា​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់

​ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​នូវ​ដំណឹង​នៅ​ថ្ងៃ​ទី​៧​ខែ​មេសា​នេះ មាន​អ្នក​ឆ្លង កូវី​ដ​១៩ ចំនួន​ម្នាក់ ជា​ស្ត្រី​ទេសចរណ៍​ជនជាតិ​វៀតណាម បាន​ប្តី​ចិន និង មាន​អ្នក​ជាសះស្បើយ​ចំនួន​៥​នាក់​ថ្មី​ទៀត ធ្វើឲ្យ​អ្នក​ជាសះស្បើយស​រុប​កើនដ​ល់​៥៨​នាក់​។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន​៥៧​នាក់​នៃ​អ្នក​ឆ្លង​សរុប​១១៥​នាក់ បើ​គិត​ត្រឹម​ថ្ងៃ​ទី​៧​មេសា​នេះ​។​

​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី​ឱ វ៉ាន់ឌី​ន អោយ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល បើ​ទ្វេ​ស​ប្រហែស ជំងឺ​កូវី​ដ​១៩​នឹង​ឆ្លង​មក​យើង​ក្នុង​រយៈពេល​ខ្លី​៕

​ភី សុខ​