សត្វត្មាតត្នោត និងត្មាតផេះ វិលត្រឡប់ទៅកាន់ ទ្រនំក្នុងដែនជម្រក សត្វព្រៃស្រែពក ក្រោយអវត្តមានជាង 5 ឆ្នាំ

Mot Voyho, [26.07.21 15:07]

   នៅថ្ងៃទី 25 ខែកក្កដាកន្លងទៅនេះ ក្រុមការងារស្រាវជ្រាវ សត្វព្រៃនៃក្រសួងបរិស្ថាន របស់អង្គការ (WWF) បានឲ្យដឹងថា មានសត្វ ត្មាតត្នោត ចំនួនពីរក្បាល ដឹងត្មាតផេះ មួយក្បាល នៅសំបុកព្រៃធម្មជាតិ របស់ពួកវា ក្នុងដែនជម្រក សត្វព្រៃស្រែពក នៅខេត្តមណ្ឌលគិរី។ ក្រុមការងារស្រាវជ្រាវ បានបញ្ជាក់ថា វត្តមាននៃសត្វស្លាបកម្រ នឹងរងគ្រោះថ្នាក់ ជិតផុតពូជបំផុតនេះ គឺជាការវិលត្រឡប់ មកកាន់ទ្រនំ វិញ របស់សត្វស្លាបទាំងពីរប្រភេទនេះ ក្រោយពីអវត្តមាន ក្នុងរយៈពេលយូរ។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវ ក្នុងតំបន់ នេះ សត្វត្មាតត្នោត ធ្លាប់ត្រូវបានគេប៉ាន់ប្រមាណ ថាមានចំនួន 4 ក្បាល ហើយឃើញវត្តមានរបស់ វាចុងក្រោយបង្អស់ នៅ ចុងឆ្នាំ 2015 រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រា ចុងក្រោយបំផុត នៅក្នុងឆ្នាំ 2017 រហូតមកដល់ពេលបច្ចុប្បន្ន។

កញ្ញាប្រធានក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះ នៃអង្គការ (WWFF) បានលើកឡើងថា មូលហេតុដែលបណ្ដាល ឱ្យបាត់វត្តមាន របស់ពួកវាក្នុងតំបន់ ក្នុងរយៈពេលដ៏យូរនេះ គឺភាគច្រើនដោយសារ ពួកវាបានទទួលរង នៅការពុល ដោយប្រយោល និងសារធាតុគីមី ដែលគេបានប្រើប្រាស់ សម្រាប់គោលបំណងផ្សេងៗ។ កំណត់ត្រាថ្មី បំផុតនៃការរាប់ចំនួន សត្វឆ្មាទាំងបីប្រភេទ ដោយក្រុមស្រាវជ្រាវ សត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF បាទបង្ហាញថា វត្តមានសត្វត្មាតត្នោត មានចំនួន 7 ក្បាល សត្វត្មាតផេះ មានចំនួន 11 ក្បាល ដឹងសត្វក្បាលភ្លើង មានចំនួន 5 ក្បាល កំពុងរស់នៅ ក្នុងទ្រនំ ធម្មជាតិរបស់ពួកវា ដែលស្ថិតនៅទីតាំង ជាប់ដែនជម្រក សត្វព្រៃសំបូរ តាមបណ្ដោយដងទន្លេមេគង្គ នៅខេត្តក្រចេះ។

ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា នេះគឺជាដំណឹងល្អ សម្រាប់ក្រុមអភិរក្ស និងសម្រាប់ជីវៈចម្រុះ។ ឯកឧត្តមបានសំណូមពរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចការពារ ដឹងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្រនេះ បន្ថែមទៀត ដើម្បីផលប្រយោជន៍ ជីវៈចម្រុះ នឹងរក្សាបានកេរតំណែល ធម្មជាតិសម្រាប់មនុស្ស ជំនាន់ក្រោយបន្តទៀត។

លោកសេងទៀក នាយកអង្គការ WWF កម្ពុជា បានឲ្យដឹងថា ដំណឹងដ៏ល្អនេះ ពិតជាបានលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធ ទាំងអស់ ពិសេស ក្រុមការងារ នៃកម្មវិធីអភិរក្ស តំបន់ព្រៃទេសភាព ខាងកើតនៃកម្ពុជា លើការបង្កើន កិច្ចខិតខំប្រឹងប្រែង ជាប្រចាំ សំដៅជំរុញឲ្យ ចំនួនបក្សីទាំងនេះ មានកំណើនកើនឡើងវិញ នាពេលអនាគត។ នៅក្នុងប្រទេសកម្ពុជា សត្វត្មាតទាំងបីប្រភេទ ត្រូវបានអ្នកវិទ្យាសាស្រ្ត កត់ត្រាថាបានធ្លាក់ចុះ គួរឱ្យបារម្ភ ក្នុងរយៈពេលជាង 15 ឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា លទ្ធផលនៃការរាប់ចំនួន សត្វត្មាត ថ្នាក់ជាតិ ដោយក្រុមការងារអភិរក្ស សត្វត្មាតនៅកម្ពុជា គិតត្រឹមខែមិថុនាឆ្នាំ 2021 បានបង្ហាញថា មានសត្វត្មាត ទាំងអស់ ចំនួន 121 ក្បាល ក្នុងនោះមានត្មាតភ្លើង 20 ក្បាល ត្មាតផេះ 66 ក្បាល និងថាត្នោត 35 ក្បាល។ ក្រុមអភិរក្សសត្វត្មាតកម្ពុជា មានសមាសភាពចម្រុះ ពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការមូលនិធិសកល សម្រាប់អភិរក្សធម្មជាតិ មជ្ឈមណ្ឌល អង្គការ អភិរក្សជីវៈចម្រុះ អង្គការសមាគម របស់អភិរក្សសត្វព្រៃឹ អង្គការជីវិតធម្មជាតិកម្ពុជា ក្រុមហ៊ុន Rising phoenix អង្គការ CBGA ក្រុមហ៊ុន SVC Tour និងមជ្ឈមណ្ឌល អភិរក្សចម្រុះ CBC ៕

ប្រភព វិទ្យុជាតិ កម្ពុជា