សប្បុរសជនផ្តល់អំណោយដល់វត្តជីហង្ស ក្រោយពីចៅអធិការវត្តនេះអំពាវនាវខ្វះខាតចង្ហាន់


ក្រោយពីចៅអធិការវត្ត ជីហង្ស ដែលជាអ្នកដឹកនាំអភិរក្សព្រៃឈើក្នុងវត្តបានគង់វង្សច្រើនជាងគេ នៅខេត្ត បាត់ដំបងនោះ បានបង្ហាញពីការខ្វះខាតចង្ហាន់ ផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន មាន សប្បុរសជនបាន យកអំណោយប្រគេនដល់ព្រះអង្គដល់វត្តជាបន្តបន្ទាប់ ។
នៅចុងសប្តាហ៍នេះ លោក វេជ្ជបណ្ឌិត សែម ច័ន្ទដារ៉ា និង លោក ភី សុខ ប្រធានវិទ្យុជាតិកម្ពុជាចំការចេក បាននាំយកអំណោយសប្បុរសជនមួយចំនួននិងធនធានផ្ទាល់ខ្លួនផងដែរ ប្រគេនដល់ព្រសង្ឃដែលគង់នៅវត្ត ជីហង្សដែលមានការខ្វះខាតចង្ហាន់ក្នុងដំណាក់កាលដែលប្រទេសកម្ពុជានិងបណ្តាប្រទេសនានា កំពុង ប្រឈម នឹងជំងឺកូវីដ១៩ ។ សម្ភារៈដែលសប្បុរសជនប្រគេនដល់ព្រះសង្ឃនេះ មានអង្ករ ត្រីខ មី គ្រឿងទេស ជាច្រើន ទៀត ព្រមទាំង បច្ច័យ មួយចំនួនផងដែរ ។

សប្បុរសជនដែលចូលរួមបច័្ចយរួមមាន លោក វេជ្ជបណ្ឌិត សែម ច័ន្ទដារ៉ា និង ភរិយាព្រមទាំងបុត្រ ,
លោក ភី សុខ និង ភរិយាព្រមទាំងបុត្រ , ឧត្តមសេនីយទោ សេង ឌីលីន និង ភរិយាព្រមទាំងបុត្រ ,
អ្នកស្រី សួនកល្យាណ និង កូនចៅ ,ឧបាសិកា លឹម សម័យ ,លោករ៉ែម សុភ័ក្រ្តនិងភរិយា,
លោក ម៉ឹង ម៉េង និង ភរិយា,លោក ឌុំ សុវណ្ណដាដា និង ភរិយាព្រមទាំងបុត្រ ,
លោក នង ស៊ីណេ ,លោក រ៉ែម សុភ័ក្រ្ត និង ភរិយាព្រមទាំងបុត្រ,ឧបាសិករ សែម សុផល្លី

វេជ្ជបណ្ឌិត ថៃ ឌីណាល់,វេជ្ជបណ្ឌិត យី សុខសាន្ត , លោក ភី គឹមសាន និង ភរិយាព្រមទាំងបុត្រ អ្នកគ្រូភី សុគន្ធា និង ស្វាមីព្រមទាំងបុត្រលោក ភី វិសិត្រ និង ភរិយា ព្រមទាំងបុត្រ, លោក ភី សុង ហួត និង ភរិយាព្រមទាំងបុត្រកញ្ញា ភី សៀងហឿ , លោក កង រ៉ាវុធ ,លោក ឈឿង ថៃកឿនិងមិត្តរួមការងារ ,និង លោក សាន់ដារ៉ូ ។

លោកវេជ្ជបណ្ឌិតសែម ច័ន្ទដារ៉ា គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានមានប្រសាសន៍ថា ថ្វីត្បិត តែអំណោយនាពេលនេះមានតិចតួចក្តី ក៏ជាការចូលរួមចំណែក ទុក្ខលំបាករបស់ព្រះសង្ឍ ដែលកំពុង ខ្វះខាតចង្ហាន់ក្នុងអំឡុងពេលនេះ បានមួយរយៈពេលផងដែរ ។លោកវេជ្ជបណ្ឌិតក៏បានស្នើសុំ អោយព្រះ សង្ឃគង់នៅក្នុងវត្តជីហង្សនេះ បន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ ណែនាំរបស់ក្រសួង សុខាភិបាល ក្នុងការចួលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង បន្តផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ្ទចំណុះ ជើងវត្តពីវិធានការណ៍បីកុំបីការពារនេះផងដែរ ។

សូមបញ្ជាក់ថាវត្ត ជីហង្ស ស្ថិតនៅលើផ្ទះដីប្រមាណ៥ហិចតា ដើមឈើចម្រុះពីធម្មជាតិចម្រុះរាប់ពាន់ដើមយ៉ាងស្រស់បំព្រង វត្តនេះ ស្ថិតនៅប៉ែកខាងលិចប្រហែល០៣គីឡូម៉ែត្រនៃប្រាសាទបាណន់ និងទីប្រជុំជនផ្សារបាណន់ ដែលមានទីតាំងស្ថិតនៅជាប់នឹងចង្កេះភ្នំជីហង្ស ក្នុងភូមិជីហង្ស ឃុំកន្ទឺ២ ស្រុកបាណន់។

ចៅអធិការវត្តនេះបានថែរក្សាព្រៃឈើធម្មជាតិប្រមាណ៨០ភាគរយនៃផ្ទៃដី៥ហិចតានេះ និង នាំកូននេនតូចៗ ដាំដើមឈើបន្ថែមជាបន្តបន្ទាប់ ដូចជាបេង នាងនួន ធ្នុង និង គគីជាដើម ។

ព្រះតេជគុណ វុន សុចិន ព្រះគ្រូចៅអធិការវត្ត ជីហង្ស មានសង្ឃដីកាថា ដោយសារតែ មានផ្ទុះជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង ព្រះចៅអធិការនិងកូននេនប្រមាណ៧អង្គដែលគង់នៅវត្តនេះ មិនបានចេញទៅ បិណ្ឌបាត តាមភូមិនោះទេ ហើយពុទ្ធបរិស័ទ្ទ ក៏ពុំសូវមកប្រគេនចង្ហាន់ដល់ ព្រះសង្ឃដែលគង់ ក្នុងវត្ត ដូចមុននោះដែរ ទើបព្រះអង្គដាច់ចិត្តអំពាវនាវតាមរយៈអ្នកសារព័ត៌មាន បានលឺដល់សប្បុរសជននានាដើម្បីជួយជាសម្ភារៈ និងចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ៕ អត្ថបទ លោក ភី សុខ