អង្គការ Wonders of the Mekong រកឃើញ ថា អ្នកមានជីវភាពធូរធារ បរិភោគត្រី ច្រើនជាង អ្នកក្រខ្សោយ

Mot Voyho, [20.07.21 10:15]

អង្គការ Wonders of the Mekong បានឲ្យដឹង កាលពីថ្ងៃទី 19 ខែកក្កដាកន្លងទៅនេះថា នៅក្នុងសង្គមខ្មែរ មានពាក្យសុភាសិតមួយ បាននិយាយថា ទីណាមានទឹកទីនោះមានត្រី។ នេះសបញ្ជាក់ឲ្យឃើញថា ធនធានជលផល នៅក្នុងប្រទេសកម្ពុជា ពិតជាសម្បូរបែប។ ជាការពិតនៅក្នុង ទសវត្សរ៍ទី 80 90 ព្រៃលិចទឹកដែលជាជម្រក ពងកូនសំខាន់ របស់ មច្ឆជាតិ មិនទាន់បាត់បង ឯកានេសាទប្រើប្រាស់ ឧបករណ៍ទំនើបៗ និងខុសច្បាប់ក៏ពុំសូវមាន។ នៅតាម អូ ស្ទឹង បឹងបួរ ទន្លេ សំបូរទៅដោយត្រីគ្រប់ប្រភេទ ដែលធ្វើឲ្យតម្លៃត្រី ថោកជាងសាច់ បសុសត្វ សត្វចិញ្ចឹម ដូចជា ជ្រូក

មាន់ ទា គោ និងក្របីជាដើម។ កាលនោះ អ្នករស់នៅក្នុង ប្រទេសកម្ពុជា បានធ្លាក់ចុះ យ៉ាងគំហុក។ រីឯតម្លៃត្រី ទាំងប្រភេទត្រី តូចនិងធំ ហក់ឡើងខ្ពស់ គួរឲ្យកត់សម្គាល់។ ការនេះ បានបណ្តាលឲ្យ អ្នករស់នៅតាមជនបទ និងអ្នកមានធនធាន ខ្សត់ខ្សោយ ងាកទៅបរិភោគសាច់ បសុសត្វ ជំនួសត្រីវិញ។ ពួកគេអាចទិញ សាច់ បសុសត្វ ក្នុងចំនួនតិចតួច 2/3 ខាំ ឬកន្លះគីឡូក្រាម តម្រូវតាមទឹកប្រាក់ របស់ពួកគេមាន។

ចំណែកឯងអ្នកមាន ធនធាន បែរជានិយមបរិភោគ ត្រីដែលមានតម្លៃខ្ពស់ ជំនួសឱ្យសាច់ បសុសត្វ ដែលមានតម្លៃថោកវិញ ព្រោះគេយល់ថា ត្រីពីធម្មជាតិ គ្មានសារធាតុ ជីគីមី ល្អសម្រាប់សុខភាព។ គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ Wonders of Mekong សូមលើកទឹកចិត្ត ប្រជានេសាទទាំងអស់ អោយប្រើប្រាស់តែឧបករណ៍ នេសាទតាមច្បាប់ជលផល បានកំណត់ឲ្យ និងអ្នករស់នៅក្បែរស្ទឹង បឹង និងទន្លេ នានា មេត្តាជួយការពារ ព្រៃលិចទឹក ដែលជាទីជម្រក ពងកូន របស់ត្រី ទប់ស្កាត់ការធ្លាក់ចុះ ធនធានជលផល ថែមទៀត ដើម្បីទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ របស់យើងជាបន្តទៀត៕ ប្រភព AKP