កិច្ចប្រជុំពិគ្រោះយោបល់ លើកទី ៣ ស្ដីពីការពង្រឹងសេវា សម្របសម្រួល ដើម្បីសុវត្ថិភាព ពលករ និងសហគមន៍ នៅមណ្ឌលទទួលពលករកំរៀង ខេត្តបាត់ដំបង

Mot Voyho, [09.09.21 15:36]

លោកស្រី កែវដាណា អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង និងជាប្រធាន លេខាធិ ធិការដ្ឋាន គ,ខ,ប,ជ, បានអញ្ជើញចូល រួម ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ លើកទី ៣ ស្ដីពីការពង្រឹង សេវាសម្របសម្រួល ដើម្បីសុវត្ថិភាព ពលករ និងសហគមន៍ ក្រោមអធិបតីភាព លោកជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ,ជ,ប,ជ, នៅមណ្ឌលទទួលពលករ កំរៀងខេត្តបាត់ដំបង កាលពីថ្ងៃទី ៨ ខែកញ្ញាកន្លងទៅនេះ។

កិច្ចប្រជុំពិគ្រោះយោបល់ លើកទី ៣ នេះ ក្នុងគោលបំណង ផ្ដល់ឱកាសដល់ អង្គការសង្គមស៊ីវិល ជាដៃគូ និងអ្នកដែលបង្កើត គោលនយោបាយ ដើម្បីឆ្លុះបញ្ចាំង ពីការអនុវត្តល្អៗ និងមេរៀនដែលទទួលបាន ផ្សព្វផ្សាយអំពី ការធ្វើសមាហរណកម្ម ករណីឲ្យមានប្រសិទ្ធភាព នឹងបង្កើតផែនការ សកម្មភាពដើម្បី ឲ្យមានការ សម្របសម្រួល និងផ្ដល់សេវាសមាហរណកម្ម ឲ្យកាន់តែប្រសើរ ដល់ពលករ ងាយរងគ្រោះ និងជនរងគ្រោះ។ អង្គប្រជុំក៏បានធ្វើបទបង្ហាញ អំពីតួនាទី និងរចនាសម្ព័ន្ធ របស់មណ្ឌលកំរៀង ដល់អ្នកចូលរួម កំណត់និយមន័យភាព របស់អាជ្ញាធរ នៃការទប់ស្កាត់ ការការពារ និងការធ្វើសមាហរណកម្ម ធ្វើឱ្យប្រសើរឡើងនូវ សេវាសមាហរណកម្ម តាមរយៈការវិភាគ (SwOT) ដឹងធ្វើបច្ចុប្បន្នភាព សៀវភៅកម្រង សេវាកម្មតាមរយៈ ការធ្វើផែនទី សេវាកម្មក្នុងខេត្ត គោលដៅចំនួន ៤ នៅជាប់ព្រំដែន៕ ប្រភព រដ្ឋបាលខេត្ត