ក្រសួងកសិកម្មគាំទ្រ ចំពោះក្រុមហ៊ុនឯកជនមួយ ដែលចង់យកកសិករកម្ពុជា ទៅធ្វើការនៅ ប្រទេសអូស្ត្រាលី

Mot Voyho, [03.08.21 16:21]

ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រចំពោះក្រុមហ៊ុន Lexmin pty Ltd Cambodia ដែលមានគោលបំណង នាំយកកសិករកម្ពុជា ដែលមានសមត្ថភាព កាយសម្បទា និងបទពិសោធន៍កសិកម្ម ទៅបម្រើការនៅ ក្នុងកសិដ្ឋាន នៅប្រទេសអូស្ត្រាលី នាពេលអនាគត ដើម្បីពង្រីកសមត្ថភាព របស់ពួកគេ លើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ បន្ទាប់មក នាំយកមក វិញ នូវរាល់ចំណេះដឹង បទពិសោធន៍ ដ៏មានតម្លៃ មកអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា។

ក្នុងករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន លើកសំណើឲ្យក្រុមហ៊ុន ពិនិត្យពិចារណាចំពោះ និស្សិត កសិកម្មកម្ពុជា បាននិងកំពុងអនុវត្តជាមួយ ប្រទេសអ៊ីស្រាអែល ផងដែរ។ ឯកឧត្តមវេងសុខុន បានមានប្រសាសន៍គាំទ្រ បែបនេះ បន្ទាប់ពីឯកឧត្តម បានអនុញ្ញាតឱ្យលោក Robert k_Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បីសម្ដែងការគួរសម និងពិភាក្សាលើប្រធានបទស្ដីពី ការជំរុញការអភិវឌ្ឍ ផលិតកម្ម ដំណាំសាកវប្បកម្ម សរីរាង្គ និងការផ្ដល់ឱកាស ដោយកសិករអាច នៅបម្រើការ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈឺនៅ ប្រទេសអូស្ត្រាលី នៅទីស្ដីការក្រសួង នៅថ្ងៃទី 3 ខែសីហានេះ។

 

ចំពោះមុខឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យក្រុម ហ៊ុន សហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម រៀបចំ
សេចក្តីព្រាង អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ បណ្ដុះបណ្ដាលធនធានមនុស្ស ដោយចែកចេញជាពីរ ដំណាក់កាល ទីមួយ ជ្រើសរើសកសិករ មកធ្វើការបណ្ដុះបណ្ដាល ជំនាញកសិកម្ម ច្បាប់ទម្លាប់ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេស បឋម ជាមួយក្រុមហ៊ុនផ្ទាល់ ទី 2 សំណើសុំគោលការណ៍ ពីរាជរដ្ឋាភិបាល បញ្ជូនកសិករទៅ បម្រើការក្នុងកសិដ្ឋាន នៅប្រទេសអូស្ត្រាលីតែម្ដង។លោក Robert k_Chellih បានសម្ដែងការគាំទ្រ លើសេចក្តីព្រាង MOU នេះ ហើយប្ដេជ្ញាចិត្ត ក្រុមហ៊ុននឹង ខិតខំអស់ពីសមត្ថភាព ក្នុងការនាំយកកសិករ កម្ពុជាទៅស្វែងរក បទពិសោធន៍ល្អៗ ទាក់ទងនឹងការអភិវឌ្ឍ វិស័យ កសិកម្ម នៅប្រទេសអូស្ត្រាលី នាពេលដ៏ខ្លីខាងមុខ។ លោកក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបផងដែរថា ថ្មីៗ នេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសបង្កើតកម្មវិធី ផ្ដល់ទិដ្ឋាការតើកសិកម្ម ដែលផ្ដល់ឱកាសការងារ ជូនកសិករមកពី តាមបណ្ដាប្រទេស សមាជិកអាស៊ាន។ ក្នុងការត្រៀមខ្លួន ជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនង ជាមួយម្ចាស់កសិដ្ឋានធំៗ នៅប្រទេសអូស្ត្រាលី ដើម្បីទទួលយកកសិករកម្ពុជា ជាលក្ខខណ្ឌការងារល្អ ប្រសើរ ធានាបាននូវ ការការពារប្រយោជន៍ ហិរញ្ញ វត្ថុ និងសុខុមាលភាព របស់ពលករ ស្របច្បាប់តាមកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ៕ ប្រភព វិទ្យុជាតិ កម្ពុជា