រដ្ឋាភិបាលសម្រេចថវិកា១០លានដុល្លារ អាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា


យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្ដីពី ការផ្ដល់ថវិកា បន្ថែមសម្រាប់ ការប្រមូលទិញស្រូវ នៅកម្ពុជា ដោយបន្ថែមថវិកា១០លានដុល្លារសហរដ្ឋអាមេរិកលើមូលនិធិ សម្រាប់ទិញស្រូវ

ចំនួន ៨៣ លានដុល្លារ សហរដ្ឋអាមេរិក តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្មសម្រាប់គាំទ្រ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃ នាំអង្ករចេញ ក្នុងការប្រមូលទិញស្រូវ និងក្រុមហ៊ុនកែច្នៃ នាំអង្ករចេញ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករ តាមតម្លៃសមស្រប ចៀសវាងការទម្លាក់ថ្លៃ ពីឈ្មួញខិលខូចមួយចំនួន។

ការប្រកាសបែបនេះបន្ទាប់ពីតម្លៃស្រូវមានការប្រែប្រួល នៅតាមបណ្ដាខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ ដែលបណ្ដាលមកពី រដូវប្រមូលផលធំ ដែលមានការច្រូតកាត់ព្រមៗគ្នា ជាហេតុធ្វើឱ្យ បរិមាណស្រូវ ដែលត្រូវលក់មានចំនួនច្រើន ក្នុងពេលតែមួយ។ បញ្ហានេះ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ ពុំអាចប្រមូលទិញស្រូវ ទាំងអស់នោះបាន ធ្វើឱ្យតម្លៃស្រូវ មានការធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឲ្យប្រជាកសិករ តាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធី ច្រូតកាត់ជាមួយ រោងម៉ាស៊ីន នៅក្នុងតំបន់របស់ខ្លួន ចៀសវាងការ ច្រូតកាត់ ក្នុងពេលតែមួយព្រមៗគ្នា ដែលអាចមានការទម្លាក់ថ្លៃស្រូវ។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានជួយទិញស្រូវ ពីប្រជាកសិករ ក្នុងតម្លៃសមរម្យ នាពេលកន្លងមក និងជួយទិញបន្តទៀត។