មន្ត្រីជំនាញ ក្រសួងវប្បធម៌កម្ពុជា ចូលរួមកិច្ចប្រជុំ លើកទី ៤៥ នៃគណៈកម្មាធិការ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅប្រទេសស្វីស

លោក សុឹម សត្តា ប្រធាននាយកដ្ឋាន សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមកិច្ចប្រជុំ លើកទី ៤៥ នៃគណៈកម្មាធិការ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលប្រព្រឹត្តទៅនៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១៥-១៩ ខែមេសា ឆ្នាំ ២០២៤។

 

កិច្ចប្រជុំនេះចូលរួម ពីរដ្ឋជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញា ពិភពលោក លើផ្នែកសិទ្ធិអ្នកនិពន្ធ អ្នកអង្កេតការណ៍ និងអង្គការអន្តរជាតិ ទាក់ទងនឹងសិទ្ធិ អ្នកនិពន្ធ ទាំងសកលលោក ជាច្រើនទៀត។

 

គោលបំណងនៃកិច្ចប្រជុំនេះ ប្រព្រឹត្តឡើង ដោយជជែកពិភាក្សាលើ សេចក្តីព្រាងសន្ធិសញ្ញាស្ដីពី អង្គភាពទូរផ្សាយ(Broad e asting Orgin Orgnization Treaty) ។ ក្នុងនោះក៏មានការជជែក ពីការលើកលែង និងកសរ កម្រិតសិទ្ធិ ផងដែរ។

សន្ធិសញ្ញានេះ គ្រោងនិងបញ្ចប់ ការតាក់តែង ចរចានិងពិភាក្សា ក្នុងឆ្នាំនេះ និងដាក់ឱ្យអនុម័ត ក្នុងកិច្ចប្រជុំ WIPO General Assembly a Diploma Conference នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ៕ ប្រភពAPP