ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគ លើវិស័យថាមពល ក៏កើតឡើងវិញនៅកម្ពុជា


ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគ លើវិស័យថាមពល ក៏កើតឡើងវិញនៅកម្ពុជាអ្នកព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជារយៈកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រីនាយិកា យុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនី បារាំង ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ១៣ ដល់ ទី ១៩ ខែមករា ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងកិច្ចជំនួបនេះ លោកស្រីនាយិកាយុទ្ធសាស្ត្រ កិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនី បារាំង បានថ្លែងអំណរគុណ ចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹក ជួបពិភាក្សាការងារ អំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាព អាជីវកម្មរបស់ក្រុមហ៊ុន DEF ។ លោកស្រីបានជំរាបសម្ដេចថា ក្រុមហ៊ុនបាននឹងកំពុង វិនិយោគលើវិស័យ វារីអគ្គិសនី នៅប្រទេសឡាវ និងកំពង់ស្វែងរកឱកាស វិនិយោគលើវិស័យ ថាមពលនេះនៅកម្ពុជា។ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយ អព្យាក្រឹត្យកាបូន នៅឆ្នាំ ២០៥០ និងការយកចិត្តទុកដាក់ ក្នុងការជំរុញ ការផ្គត់ផ្គុង់ និងផលិតនូវ ថាមពលករកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះលោកស្រី និងបានបង្ហាញ ក្តីរីករាយ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន ក្នុងការប្រតិបត្តិការ នៅកម្ពុជា ផ្នែកថាមពលករកើតឡើងវិញ និងសូមឱ្យក្រុមហ៊ុនបន្ត កិច្ចសហប្រតិបត្តិការ ល្អជាមួយក្រសួងរ៉ែនិងថាមពល ក៏ដូចជាអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាស វិនិយោគលើវិស័យ ថាមពលកកើតឡើងវិញ។ សម្ដេចអធិបតី បានបញ្ជាក់បន្ថែមពីច្បាប់ វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្ត ដល់សកម្មភាពវិនិយោគ ក្នុងវិស័យនេះ ហើយសន្តិសុខថាមពល ក៏ជាអាទិភាពមួយ ដែលជានិន្នាការ របស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត កាបូន នាពេលអនាគត៕ ប្រភព APP