រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដាំដើមឈើឡើងវិញនៅតាមព្រំតំបន់ព្រៃលិចទឹកដែលរងការបំផ្លាញ

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងចាប់ផ្តើមយុទ្ធនាការដាំកូនឈើដែលធន់នឹងទឹកឡើងវិញ នៅតាមព្រំ ប្រទល់តំបន់៣ ដែលមានបង្គោលជាង១០០បង្គោល នៅបួនស្រុកជាប់តំបន់ ព្រៃលិច ទឹកក្នុង ខេត្តបាត់ដំបង ក្រោយពីមានការរុករានទន្រ្ទានជាងពីរម៉ឺនហិចតា។


លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងអោយដឹងថា យុទ្ធនាការដំបូង នាថ្ងៃទី២១ខែធ្នូ នេះ គឺអាជ្ញាធរ ពាក់ព័ន្ធដាំដើមឈើនៅចន្លោះ ពីរបង្គោលព្រំប្រទល់សិន គឺបង្គោលលេខ២៨៦ដល់២៨៧ ដែលដាំលាយគ្នា ដោយនៅផ្នែកលិចទឹកដាំកូនរាំង ដើមម្តេញ និង ខ្ទោល ជាង១០០០ដើម និង ផ្នែកគោលដាំដើមត្នោតជាង១០០០ដើមដែរ ដោយមានមន្រ្តី ចូលរួម៤០អង្គភាពស្ថាប័ន ។

លោក ជួង សុភា អោយដឹងថា នៅថ្ងៃបន្តបន្ទាប់អាជ្ញាធរស្រុកទាំងបួនមានស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកឯកភ្នំនិងស្រុកថ្មគោល បន្តដាំដើមឈើទាំងនេះរាប់ម៉ឺនដើម នៅតាមព្រំប្រទល់ ខ្សែបន្ទាត់តំបន់បី ទាំង ១១២បង្គោល ដើម្បីកុំអោយប្រជាពលរដ្ឋចូលទៅរុករានទន្រ្ទានព្រៃលិចទឹកបន្តទៀត។


មន្រ្តីជំនាញអោយដឹងថាក្នុងយុទ្ធនាការបង្រ្កាបនិងដឹកហូត ការទន្រ្ទានដីព្រៃលិចទឹក នៅភូមិសា ស្រ្តខេត្តបាត់ដំបង ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២១មក សមត្ថកិច្ចជំនាញឃាត់ខ្លួនប្រជាពលរដ្ឋសរុប១៤នាក់ហើយ ដែលកាប់ទន្រ្ទានលើដីព្រៃលិចទឹកធ្វើស្រែ នៅតំបន់បី ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រមាណជិតមួយពាន់ហិចតា រួមទាំងវត្ថុតាងមួយចំនួន។


បើតាមរបាយការណ៍របស់គណកម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស រឺទន្រ្ទាន ដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួ ន១២២២៥.៨ហិចតា ចំនួន២៩ទីតាំង នៅស្រុកមោងឬស្សី ស្រុកសង្គែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល ៕ ភី សុខ