ឯកឧត្តម ឈាងរ៉ា បានបន្តធ្វើ បាឋកថា ស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូ សន្និសិទ ជូនដល់មន្ត្រីក្រោមឱវាទ ក្រសួងសុខាភិបាល វគ្គទី ១២

ឯកឧត្តមសាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តវគ្គបណ្ដុះបណ្ដាល ស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ វគ្គទី ១២ ដល់មន្ទ្រីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូ សន្និសិទ ដែលមានសមាសភាពចូលរួម ១៩៦៧ នាក់ ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្រអាទិភាពទីមួយ ក្នុងចំណោមឯកភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រ កំណែទម្រង់ អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី ៧ នៃរដ្ឋសភា។

គោលបំណង មេរៀនវគ្គបណ្ដុះបណ្ដាល ក្នុងសប្តាហ៍នេះ គឺស្វែងយល់អំពី ហេតុអ្វីបានជាទំនាក់ទំនង ការងារវិជ្ជមាន និងប្រកបដោយលទ្ធផល ផ្លែផ្កាយជារឿង សំខាន់សម្រាប់ កៀរគរកែចូលរួម ពីបុគ្គលិក ឬមន្ត្រីរាជការ ក្នុងការបំពេញការងារ ប្រកបដោយផលិតភាព និងកែច្នៃកម្រិតខ្ពស់។ ហើយសិក្សាផងដែរអំពី ចំណុចគន្លឹះនានា និងបច្ចេកទេសទាំងឡាយ ដើម្បីពង្រឹងសមត្ថភាព របស់អ្នកដឹកនាំ ដើម្បីប្រឹងប្រែង បង្កើតទំនាក់ទំនង ការងារប្រកបដោយ លទ្ធផលផ្លែផ្កា កាន់តែប្រសើរឡើង។

ជាចុងក្រោយនៃវគ្គបណ្ដុះបណ្ដាល មានការធ្វើបទបង្ហាញ របស់មន្ទីរពេទ្យបង្អែក អង្គការ ខេត្តតាកែវ ដើម្បីពិភាក្សា លើដំណោះស្រាយ បញ្ហា និងអនុវត្តតាមគោលការណ៍ នៃដំណើរការ PDIA ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកែសម្រួល ទៅនិងស្ថានភាពជាក់លាក់ ណាមួយដែលពួកគេ ប្រឈមដើម្បី បង្កើតការយល់ដឹង អំពីការវិភាគ លើភាគីពាក់ព័ន្ធនានា និងស្វែងរកហេតុផល នៃការវិភាគនេះ មានសារៈសំខាន់ ក្នុងការវិភាគ លើបណ្ដាញសិក្សា ស្ដីពី វិធីការទាញយក នូវគោលគំនិតទាំងឡាយ ដែលអាចដាក់ចេញ ជាវិធានការអនុវត្តបាន៕ ប្រភព APP