ឯកឧត្តមគឹមទូច បានលើកពីយុទ្ធសាស្ត្រចំនួន ២របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវិត ១៩


នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅនេះថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ដាក់ឱ្យប្រើប្រាស់ នៅយុទ្ធសាស្ត្រ ចំនួន ២ គឺការរស់នៅបែប គន្លងប្រក្រតីភាពថ្មី នៃជំងឺកូវិត ១៩ ដោយមានគោលបំណង គ្រប់គ្រងហានិភ័យ សុខុមាលភាព សាធារណៈ ឲ្យនៅទាបបំផុត ពិសេសការ ធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងរ ការបាត់បង់ជីវិត ថ្នាក់ដែល សកម្មភាព សង្គមសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ឆ្លងកាត់ ការរីករាលដាលជាសកល នៃជំងឺកូវិត ១៩ បានធ្វើឱ្យ រាំងស្ទះដល់ការអភិវឌ្ឍ លើគ្រប់វិស័យរបស់ជាតិ។

តែក្រោមការដឹកនាំ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះ កម្ពុជាយើង អាចដោះស្រាយបាន វិបត្តិកូវិត ១៩ បានមួយកម្រិតធំ និងលឿនជាងបណ្ដាប្រទេស មួយចំនួន នៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ ហើយនេះជាលទ្ធភាព ក្នុងការផ្ដល់ឱកាស យ៉ាងល្អ ដល់កម្ពុជា អាចបើកដំណើរការ ប្រទេសឡើង វិញ លើគ្រប់វិស័យ។ នេះគឺជា គុណបំណាច់ ដ៏ធំធេង និងមានតម្លៃឥតគណនា របស់សម្ដេចតេជោ ក្នុងកិច្ចការពារ អាយុជីវិត របស់ប្រជាពលរដ្ឋ ក៏ដូចជាបានទ្រោល ស្ថានភាព ជីវភាព និងសេដ្ឋកិច្ច សង្គមកិច្ច ឱ្យរក្សាបានលំនឹង ព្រមទាំងបានផ្ដល់ កាលានុវត្តភាព សម្រាប់ការស្ទុះឡើងវិញ ក្រោយពីវិបត្តិកូវិត ១៩។ ឯកឧត្តមបានបន្តទៀតថា តាមការវាយតម្លៃ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ឆ្លងកាត់វិបត្តិ កូវិត ១៩ យ៉ាងណាក្តី ក៏កម្ពុជារំពឹង ទុកថា ការរក្សាកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៣% នៅក្នុងឆ្នាំ ២០២១។

ដោយស្ថានភាពបច្ចុប្បន្ន ជំងឺកូវិត ១៩ ប្រភេទអូមីក្រុង បាននិងកំពុង មានសញ្ញាកើនឡើង នៅក្នុងសហគមន៍ សម្ដេចតេជោហ៊ុនសែន កាលពីថ្ងៃទី ៨ខែកុម្ភ: ឆ្នាំ ២០២២ កន្លងទៅនេះ បានផ្ញើសារពិសេស ក្រើនរំលឹក ណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ថែមទៀត ក្នុងពេលដែលជំងឺ គូជីវិត ១៩ ប្រភេទ អូមីក្រុង បានចាប់ផ្ដើម ឆ្លងចូលសហគមន៍ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ នៅលេខនៃការហក់ឡើង លឿនឈានដល់បីខ្ទង់ ចាប់ពីថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានកើនឡើងថែមទៀត ដែលបាននាំមកនូវ ការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយើង ដែលជាប្រការ ទាមទារ ឱ្យមានការចូលរួម យ៉ាងសកម្ម ពីគ្រប់មជ្ឈដ្ឋាន នៃប្រជាពលរដ្ឋ សិស្សនិស្សិត បុគ្គលិកកម្មករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បើពុំនោះទេ វានឹងបំផ្លាញ រារាំងកិច្ចការ ដែលរាជរដ្ឋាភិបាល បានខិតខំជំរុញ ការងើបឡើងវិញ នៅគ្រប់សកម្មភាព សេដ្ឋកិច្ចសង្គមរបស់យើង៕ អត្ថបទ ម៉ូតវ៉ោយហូរ