រដ្ឋបាលខេត្តបាត់ដំបង ចុះ ផ្សព្វផ្សាយ ពីការកាត់ឆ្វៀល ផ្ទៃដីតំបន់ ៣ ដល់ពលរដ្ឋ

ថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយ ស្ដីពីការកាត់ឆ្វៀល ផ្ទៃដីតំបន់ ៣ ដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង ដែលមានស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកមោងឬស្សី នៅវត្តព្រែកត្រប់ ស្រុកឯកភ្នំ ។

ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានមានប្រសាសន៍ ក្នុង ពិធីផ្សព្វផ្សាយ អនុក្រឹត្យលេខ ៩០ អនក្រ បក ស្ដីពីការកាត់ឆ្វៀល ផ្ទៃដីតំបន់ ៣ ក្នុងខេត្តបាត់ដំបង ថា ស្រុកឯកភ្នំ ត្រូវបានប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីពី តំបន់៣ មកតំបន់២ មានទំហំ ១៣៦៣ហិកតាជាង ស្មើរនិង ប្រជាពលរដ្ឋ ៤៩០ គ្រួសារ ហើយតំបន់៣នេះ ពីដើមបងប្អូន អត់មានសិទ្ធិប្រើប្រាស់ទេ តែឥឡូវនេះ បងប្អូនមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផល។ ឆ្វៀលពី តំបន់ ៣ មកតំបន់១ មានទំហំ ១៣៥០ ហិកតាជាងស្មើរ ២៩៩៥ គ្រួសារ នេះសម្រាប់បងប្អូន នៅឃុំព្រៃចាស់ និងកោះជីវាំង។


ឯកឧត្តមបានបញ្ជាក់ទៀតថា និងឆ្វៀលពីតំបន់ ២ មកជាតំបន់ ១ ដោយមានទំហំ ១៦៤០ ហិកតាជាង ស្មើនិង ៨៦៧ គ្រួសារ ហើយការឆ្វៀល ពីតំបន់ ៣ មកតំបន់ ២ ចាប់ពីថ្ងៃនេះតទៅ បងប្អូនអាចទៅប្រើប្រាស់បានហើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ សម្ដេចតេជោហ៊ុនសែន ដែលមានឯកឧត្តម ជាសុផារ៉ា ជាសេនាធិការ លោកបានរៀបចំ ធ្វើប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលបានទៀតផង។ ឯកឧត្តមបានឲ្យដឹងទៀតថា ប័ណ្ណនេះមិនដូច ប័ណ្ណកម្មសិទ្ធិប្លង់រឹងទេ( ប័ណ្ណគឺប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់និងអាស្រ័យផល) បានន័យថា ប័ណ្ណនេះ មិនឱ្យបងប្អូន យកទៅលក់ យកទៅបញ្ចាំ ជួលបានទេ តែបើផ្ទេរទៅឱ្យកូនចៅ ពេលដែលយើងស្លាប់ ទៅហើយនោះគឺបាន ដោយទៅជួបជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធជាមុនសិន។

ឯកឧត្តមបន្តថា ក្រោយពីធ្វើប័ណ្ណជូនបងប្អូន ហើយ បើបងប្អូន ទៅដាំដុះខុសពីកន្លែង ដែលបានផ្ដល់ជូន បងប្អូនត្រូវមានទោស ដោយគ្មានការលើកលែងទោសឡើយ។ហើយម្យ៉ាងទៀត ហើយមន្ត្រីជំនាញ ដែលបណ្ដែតបណ្ដោយ ឱ្យបញ្ហានេះកើតឡើង ក៏ត្រូវមានទោសដូចគ្នា។

អត្ថបទ ម៉ូតវ៉ោយហូរ