ក្រុមការងារ អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ថាសលោហៈ នៅប្រាសាទអង្គរវត្ត


លោក ឈូកសុម៉ាឡា មន្ត្រីទទួលបន្ទុក ចុះបញ្ជី បេតិកភ័ណ្ឌ រូបី នៃនាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា អាជ្ញាធរជាតិ អប្សរាបានឲ្យដឹង កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះថា ក្រុមការងារ អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ថាសលោហៈ កប់ក្នុងដីនៅចន្លោះ រៀនហើយ និងបណ្ណាល័យ ខាងត្បូងប្រាសាទអង្គរវត្ត។


ថាសលោហៈនេះ មានទំហំ អង្កត់ផ្ចិត ៦២-សម ជំរៅបាទចាស ៣ សម ផ្ទៃបាតរាងមូល នឹងរីកមាត់ឡើងមកលើ បន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុង មានរាងក្បាច់កោង តូចៗព័ទ្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះ ពុំមានឃើញក្បាច់លម្អ ឬអក្សរអ្វីដែលអាច ឲ្យយើងកំណត់ ពីអាយុកាល នៃវត្ថុនេះ ឲ្យបានច្បាស់លាស់នៅឡើយទេ។
បច្ចុប្បន្នក្រុមចុះបញ្ជី នៃនាយកដ្ឋានអភិរក្ស ប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការបានយក មករក្សាទុកបណ្ដោះអាសន្ន នៅមជ្ឈមណ្ឌលជាតិ អាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណ វត្ថុបុរាណនេះ ជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុល តាមបច្ចេកទេស ជំនាញជួសជុល វត្ថុបុរាណជាបន្តទៀត៕ ប្រភព AKP