ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លេខាធិការដ្ឋាន រៀបចំការប្រកួត រ៉ូបូតជប៉ុន ចូលជួបសម្ដែងការគួរសម និងជម្រាបជូនពីការប្រកួត Robocon ២០២៣

  

ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោកខេនម៉ាតុស្សុអុ ផលិតករជាន់ខ្ពស់ នៃប្រទេសជប៉ុន និងជាលេខាធិការដ្ឋាន រៀបចំការប្រកួត រ៉ូបូតជប៉ុន ចូលជួបសំដែងការគួរសម នឹងធ្វើរបាយការណ៍ អំពីដំណើរការ រៀបចំការប្រកួត រ៉ូបូតអន្តរជាតិ ABU Robocon ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា NHK Enterprece Inc និងសហការជាមួយ ទូរទស្សន៍ជាតិកម្ពុជា រៀបចំព្រឹត្តិការណ៍ រ៉ូបូត អន្តរជាតិ ដោយផ្ទាល់ឡើងវិញ ក្រោយខកខានមួយរយៈពេល ដោយសារវិបត្តិ ជំងឺកូវិត ១៩៕ ប្រភព AKP