ពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន ជាជនពិការ ប្រភេទ(ក១) និង(២) ចំនួន៦៧៤ នាក់ របស់សមាគម អតីតយុទ្ធជនខេត្តបាត់ដំបង


ឯកឧត្តម នាយឧត្តមសេនីយ៍ គន់គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជន កម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជិះជនពិការ ប្រភេទ ក១ និងក២ របស់សមាគម អតីតយុទ្ធជនខេត្តបាត់ដំបង នៅមហោស្របស្ទឹងសង្កែ កាលពីរសៀល ថ្ងៃទី ២ ខែមេសាកន្លងទៅនេះ។


ក្នុងរបាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី មាសសុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាប្រធាន សមាគម អតីតយុទ្ធជនខេត្ត បានឲ្យដឹងថា បច្ចុប្បន្ន អតីតយុទ្ធជនខេត្ត សរុបមានចំនួន ១៤,១៨៤ នាក់ ក្នុងនោះចូលជាសមាជិក សអក ចំនួន ១១,១៩៧ នាក់។ របាយការណ៍បានឲ្យដឹងទៀតថា ជូតនិងពីការ ប្រភេទ ក១ និង ក២ ទទួលបានថវិកាឧបត្ថម្ភ ប្រចាំខែ ប្រភេទ ក១ ថវិកាឧបត្ថម្ភប្រចាំខែ មានចំនួន ៦៤០,០០០៛ មានចំនួន ៨៩ នាក់ ក២ ថវិកាឧបត្ថម្ភប្រចាំខែ លើស ៦៤០,០០០៛ មានចំនួន ១២៦ នាក់។


ប្រភេទ ក២ ថវិកាឧបត្ថម្ភប្រចាំខែបានត្រឹម ៦៤០,០០០៛ ចំនួន ២៧០ នាក់។ ថវិកាឧបត្ថម្ភប្រចាំមួយខែលើស ៦៤០,០០០៛ មានចំនួន ២៣២ នាក់។
របាយការណ៍ក៏បានបញ្ជាក់ផងដែរ អំពីការប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ក៏ដូចជាស្ថានភាព ជីវភាពរស់នៅ របស់សមាជិក សអក ខេត្ត ព្រមទាំងអស់អំពី សម្បទានដីសង្គមកិច្ច និងទិសដៅបន្តផងដែរ។


ក្នុងប្រសាសន៍ចូលរួម របស់ឯកឧត្តម សុខលូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនខេត្តបាត់ដំបង បានសំដែងការអបអរសាទរ ចំពោះវត្តមាន នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី អនុប្រធាន នៅជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជនកម្ពុជា ព្រមទាំងគណៈប្រតិភូ អមដំណើរ ពិតជាបាននាំមកនូវភាពកក់ក្តៅ និងកិត្តិយស ដ៏ឧត្តុងឧត្តម ដែលជាការលើកទឹកចិត្ត ដល់បងប្អូននៅតែយុទ្ធជន នៅក្នុងខេត្តបាត់ដំបង ដែលជាការបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ថ្នាក់ដឹកនាំ អគ្គលេខាធិការសមាគម នាពេលនេះ។


ក្នុងប្រសាសន៍សំណេះសំណាល នាយឧត្តមសេនីយ៍គន់គីម បានបញ្ជាក់ថា ខ្ញុំមកនេះ គឺពាំនាំយក នូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់ ជនពិការគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ហើយជាមួយគ្នានេះដែរ ខ្ញុំមកនេះ គឺដើម្បី បានដឹងពីទុក្ខលំបាក និងការងាយស្រួល ពិសេសសេចក្តីត្រូវការចាំបាច់ របស់បងប្អូនជនពិការយើង។ ហើយកន្លងមកនេះ គណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស សមាគមអតីត យុទ្ធជនខេត្ត ឯកឧត្តមក៏បានចូលរួម ដោះស្រាយជាបន្តបន្ទាប់ ដល់បងប្អូន អតីតយុទ្ធជន របស់យើង លើបញ្ហាដីធ្លី ក៏ដូចជាបញ្ហាផ្ទះសម្បែង បានរហូតដល់ បីបួនរយផ្ទះផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ មកបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់បងប្អូន អតីតយុទ្ធជន ដែលបានចូលរួម ចាក់ថ្នាំការពារជំងឺកូវិត ១៩ តាំងពីដូស ទី១ រហូតដល់ដូសទី៤ បានចំនួន ៣៦,១៧៦ នាក់។ ជាងនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ផងដែរ ដល់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួមចំណែក ជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ ចំពោះបងប្អូន អតីតយុទ្ធជន កន្លងមក។
ទាក់ទិន ទៅនឹងដោះស្រាយ បញ្ហាដី ផ្ទះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្ន មានឧកញ៉ាមួយរូប ដែលរស់នៅក្នុង ខេត្តបាត់ដំបងរបស់យើងនេះដែរ បានរួម សហការជាមួយ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ដោយគាត់បានចូលរួម ជួយសងផ្ទះ ចំនួន ១០៤ខ្នង ព្រមទាំងផ្លូវ វត្តអារាម នៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ហើយបើបងប្អូន ដែលអត់មាន ដី ផ្ទះ សូមដាក់ពាក្យ មកដល់អាជ្ញាធររដ្ឋបាល ដើម្បីគាត់ពិនិត្យ នឹងផ្ដល់ជូន។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មិនត្រឹមតែបានពាំនាំ នៅការនឹករឭក និងសាកសួរសុខទុក្ខ ដល់បងប្អូន អតីតយុទ្ធជន របស់យើងនៅទីនេះប៉ុណ្ណោះទេ ថែមទាំងបានពាំនាំ នៅថវិកាមួយចំនួន រដ្ឋបាលខេត្តបាត់ដំបងរបស់យើង ជូនដល់បងប្អូន អតីតយុទ្ធជនពិការ ទាំងប្រភេទ ក១ និង ក២ ដែលមានចំនួន ៦៧៤ នាក់ ដោយម្នាក់ៗទទួលបាន ថវិកាចំនួន១០មុីនរៀលផងដែរ៕ អត្ថបទ ម៉ូតវ៉ោយហូរ