ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្ដីពី ការបង្កើតគណៈបញ្ជាការ គ-ជ-អ-

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ(គ-ស-អ) និងឯកឧត្តម ប្រាជ្ញចន្ទ ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ-ជ-ប)

 

បានអញ្ជើញចូលរួម ជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្ដីពី ការបង្កើត គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ(គ-ស-អ) និងសេចក្តីសម្រេច ស្ដីពី ការបង្កើតលេខាធិការដ្ឋាន នៃ គ-ស-អ នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត៕ ប្រភព APP