ជនសង្ស័យ២នាក់ពាក់ព័ន្ធបាញ់ផ្អើលក្រុងបាត់ដំបងបណ្តាលអោយស្លាប់និងរបួស ត្រូវនគរបាលឃាត់ខ្លួននៅក្រុងប៉ោយប៉ែតមកសួរនាំ

កម្លាំងស្នងការនគបាលខេត្តបាត់ដំបងនិងបន្ទាមានជ័យបានសហការគ្នាបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី៨ធ្នូពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមដែលជាគូទំនាស់នៅមាត់ស្ទឹងសង្កែកណ្តាលក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺយបមិញ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងតាមរយះផេកស្នងការខេត្តបន្ទាយមានជ័យថាជនសង្ស័យចំនួន ០២នាក់ ខាងលើ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួនាំជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតវិធី។

គួរបញ្ជាក់ថា កាលពីវេ​លា​​ម៉ោង៤និង០០នាទីទៀបភ្លឺនៃ​យប់ថ្ងៃទី​៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ២០​២២ នៅចំណុចសួន​ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។


តាមសារសម្លេងរវាងភាគីទាំង២ជម្លោះទាំងពីរដែលបង្ហោះលបណ្តាញសង្គម មូលហេតុឈានដល់ការផ្ទុះអាវុធសម្លាប់គ្នានេះ ទំនងកើតឡើងដោយសារស្នហាត្រីកោណ ហើយភាគីទាំងពីរណាត់ជួបគ្នាដើម្បីដោះស្រាយគំនុំនេះ។