ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពី ស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤

 ក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងអំពី ស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ៖


១- តំបន់វាលទំនាប៖
សីតុណ្ហភាព អប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៨ អង្សាសេ។ ខ្យល់បកមកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿន មធ្យម២ ម៉ែត្រ/ វិនាទី។ នៅតំបន់ទំនាប ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី ប្រមាណពី ៥-១០%។
២- តំបន់ខ្ពង់រាប៖
សីតុណ្ហភាព អប្បបរមា ២៣ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៨ អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ ម៉ែត្រ/ វិនាទី។
៣- តំបន់មាត់សមុទ្រ៖
សីតុណ្ហភាព អប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៥ អង្សារសេ។ ខ្យល់បកមកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿន២ម៉ែត្រ/ វិនាទី។ មានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី ប្រមាណពី ៥-១០%។ រលកសមុទ្រមានកម្ពស់ មធ្យម អប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យម អតិបរមា ១០,០០ ម៉ែត្រ។
អាស្រ័យដូចបានជំរាបជូនមកនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន។
ការផ្សាយរបស់ក្រសួង ធនធានទឹក និងឧតុនិយម ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤៕ ប្រភព APP