ឯកឧត្តម នេត្រភក្រ្តា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាផ្នែក អាន សរសេរព័ត៌មាន និងចម្រៀងសម័យ

   

ឯកឧត្តម នេត្រភក្រ្តា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាផ្នែក អាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាព ភ្នែក និងកាយសម្បទា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងពិធីប្រគល់ វិញ្ញាបនប័ត្រ បញ្ជាក់ពីការសិក្សា ផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក ភ្នែក នឹងកាយសម្បទា ព្រមទាំងប្រគល់ បានសរសើរ ដល់សិល្បករ សិល្បការិនី និងសប្បុរសជននៅ សមាគមតន្ត្រី សំនៀងជនពិការភាព ភូមិស្រែជម្រៅ សង្កាត់គោករកា សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ ញ៉ែមមរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគម តន្ត្រីសំនៀង ជនពិការភាពផងដែរ៕ ប្រភព APP