ផ្សោតក្បាលត្រឡោក ជាសត្វកម្រ និងជា រតនៈសម្បត្តិជាតិ


សត្វផ្សោតគឺជា ថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២-៣ ឆ្នាំ ហើយផ្សោតញី ត្រូវពពោះ រយៈពេល ១៤ ខែ ដោយកើតម្ដងបានកូនតែមួយក្បាលប៉ុណ្ណោះ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះថា ផ្សោតក្បាលត្រឡោក មានទីជម្រកពីរខុសគ្នា រវាងដែនទឹកសមុទ្រ និងទឹកសាប ហើយមានរូបរាងដូចគ្នា។ ប្រវែងដងខ្លួន របស់វា ទើបកើតមកមានប្រវែង ៩០-១០០ សង់ទីម៉ែត្រ ពេញវ័យ ២,២៣-២,៧៥ ម៉ែត្រ និងកូនទើបកើតមានទម្ងន់ ១០-១២ គីឡូក្រាម ពេញវ័យ ១៣០ គីឡូក្រាម។


គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោក វាគ្មានចំពុះទេ ក្បាលមាំរាងមូល រីឯព្រុយ ខ្នងមានទម្រង់ ផ្សេងៗគ្នា។ ព្រៃចំហៀងមានទំហំ វែង រាងដូច ច្រវ៉ា ហើយការរស់នៅផ្សោតប្រភេទនេះ តែងហើយនិងក្រឡាប់ខ្លួន លើផ្ទៃទឹក យឺតៗ ហើយទើបដកដង្ហើម ក្នុងបរិយាកាសរយៈពេលពី ៧០-១៥០ វិនាទីម្ដង។ ផ្សោតក្បាលត្រឡោកញី អាចបន្តពូជ បានចាប់ពីអាយុ ៧ឆ្នាំឡើងទៅ និងរយៈពេលពពោះ គឺ ១៤ ខែ។ សត្វផ្សោតប្រភេទនេះ ត្រូវបានឃើញ មានរស់នៅ ក្នុងក្រុងព្រះសីហនុ បណ្ដោយឆ្នេរខេត្តកោះកុង ចំណុចប្រសប់ រវាងទឹកប្រៃ និងទឹកសាប។

ស្ថានភាពអភិរក្ស ផ្សោតមេគង្គជាប្រភេទ មានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN(LR) ជាប្រភេទរងគ្រោះ តិចតួច តែវាត្រូវបានចាត់ថ្នាក់ នៅក្នុងឧបសម្ព័ន្ធទី ១ នៃអនុសញ្ញា CITES។ សត្វផ្សោតប្រភេទនេះ ងាយគ្រោះថ្នាក់នៅពេល ជម្រៅទឹកមានកម្រិត រាក់ខ្លាំង ដែលមិនបង្កលក្ខណៈ ឱ្យវាហែលចាប់ចំណីបាន។ ពិសេសចំពោះផ្សោតទន្លេ វាកំពុងរងគ្រោះថ្នាក់ ដោយសារជាប់សំណាញ់ អ្នកនេសាទ និងការប្រែប្រួលជម្រៅ និងគុណភាពនៃទឹកទន្លេ៕ ប្រភព AKP