វេទិកាសាធារណៈ  ប្រធានបទ​៖ ការផ្ដល់​សេវាសាធារណៈ និង ការអភិវឌ្ឍ​ន៏​នៅ​ស្រុក​សំពៅ​លូន

កាលពី​ព្រឹក ថ្ងៃ ពុធ ខែ​មិគសិរ ឆ្នាំ កុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង ​ថ្ងៃទី​២៧ ខែ វិឆ្ឆិកា ឆ្នាំ ២០១៩៖ បាន​ប្រារព្ធ​វេទិកាសាធារណៈ ធ្វើឡើង ក្នុង​បរិវេណ​សាលាបឋមសិក្សា បេង ទ្រេត ភូមិ វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ។ ក្នុងនោះ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​គណៈ​ធិបតី មាន ឯ​ឧ​ត្ត​ម សាន ហាក់ តំណាង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អៀង ផាន ឯកឧត្តម ងី សែត និង​ លោកជំទាវ ព្រំ វណ្ណា ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯ​ឧ​ត្ត​ម ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ដ្រី​ពាក់ព័ន្ធ​នានា បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ ៥៧៥ នាក់ ។​

បងប្អូន​ប្រជាពលរដ្ឋ បាន​ឡើ​ក​ឡើង​ពី​បញ្ហា​មួយចំនួន ដូចជា​៖ កង្វះ​អណ្ដូងទឹក​ប្រើប្រាស់ .​បញ្ហា​ផ្លូវ​លំបាក​ធ្វើដំណើរ .​ខ្វះ​សាលារៀន កង្វះ​បង្គន់​ អនាម័យ ,​បញ្ហា​អគ្គិសនី​នៅតែមាន​តម្លៃ​ថ្លៃ និង បញ្ហា​គ្រឿងញៀន​ជាដើម​។

នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​ និង ពិគ្រោះ​យោបល់​នេះ ក្រុមប្រឹក្សា​ខេត្ត​ទទួលបាន​សំណួរ និង មតិយោបល់​ពលរដ្ឋ​ចំនួន ៦១ បញ្ហា ។​ ចំពោះ​បញ្ហា​ទាំងអស់នេះ​ក៏មាន​ការឆ្លើយបំភ្លឺ​តប ពី​គណៈ​ធិបតី វាគ្មិន​ក៏ដូចជា មន្ដ្រី​ជំនាញ ដោយ​ភាព​រីករាយ ។

ឯកឧត្តម សាន ហាក់ តំណាង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ប្រសា​ស​ន៏​ថា​៖ យើង​នៅមាន​បញ្ហា​សំណួរ និង សំណួ​ម​ពរ​មួយចំនួនទៀត ដែល​នៅ​សេសសល់ ដែល​មិនទាន់​អាច​ដោះស្រាយបាន ដូចជា​បញ្ហា អគារសិក្សា តម្លៃ​អគ្គីសនី បញ្ហា​សាលា​ម​ត្តេ​យ្យ​សិក្សា ។

ហើយ​ក្រុមការងារ​ក៏ដូចជា​ក្រុមប្រឹក្សា​ខេត្ត​និង​រាយ​ការ​ណ៏​ទៅ​គណៈ​អភិបាលខេត្ត និង ចាត់ចែង​បន្ដ​ឲ្យ​មន្ដ្រី​អង្គភាព​ផ្សេងៗ ហើយ​និង​ផ្ងើ​បញ្ហា​ដែល​បាន​ដោះស្រាយ​នោះ តាមរយៈ​ក្រុមប្រឹក្សា​ស្រុក​វិញ ។​

អត្ថបទ​៖ ឈឿន ថៃ កឿ​