ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ថាការរៀបចំសង្រ្កាននៅខេត្តបាត់ដំបង


ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ថាការរៀបចំសង្រ្កាននៅខេត្តបាត់ដំបង
នឹងមានការចូលរួមកំសាន្តយ៉ាងច្រើនពីក្រុមយុវជននិងប្រជាពលរដ្ឋគ្រប់ទិសទី

 

ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និង ជាប្រធានក្រុមរៀបចំកម្មវិធី សង្រ្កានខេត្តបាត់ដំបង បានមានប្រសាសន៍ថា កម្មវិធីសង្រ្កាននៅខេត្តបាត់ដំបងនាឆ្នាំនេះមានរៀប ចំកម្មវិធីកំសាន្តជាច្រើន ដែលរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ពិសេសយុវជន នៅក្នុងខេត្តនិងបណ្តាខេត្តរាជធានីមកលេងកំសាន្តច្រើនកុះករ។

 

ឯកឧត្តមបញ្ជាក់ថាឆ្នាំនេះមានការចូលរួមគាំទ្រពីក្រុមយុវជនយ៉ាងច្រើននិងផុលផុស ក្នុងការ រៀបចំកម្មវិធីសង្រ្កាននៅខេត្តបាត់ដំបង ដែលរៀបចំបង្កើតកម្មវិធីកំសាន្តជាច្រើន មានដូចជា ឆាកតំបន់ត្រជាក់ចិត្ត ដែលជាកន្លែងលេងទឹកនិងប៉ាតម្សៅ តំបន់តន្រ្តីសម័យនិងតន្រ្តីស្រុកស្រែ មានភូមិម្ហូវខ្មែរដែលបង្ហាញពីអត្តសញ្ញាណម្ហូបនៅខេត្តបាត់ដំបង តំបន់សាសនា ,កម្មវិធីតាំងពីពណ៌ និងមានកម្មវិធីជាច្រើនទៀត ។

 

បន្ថែមពីនោះសង្រ្កានខេត្តបាត់ដំបងមានរៀបចំនៅវត្ថុយក្សចំនួនប្រាំ គួរអោយចាប់អារម្មណ៍ផងដែរ ដែលមាន ពោតយក្ស , ម្នាក់យក្ស ,ក្រឡានយក្ស ,ទន្សាយយក្ស ,និង ក្រូចយក្ស ។

 

ឯកឧត្តមបញ្ជាក់ថាការរៀបចំសង្រ្កាននៅខេត្តបាត់ដំបងមិនត្រឹមតែទាក់ទាញភ្ញៀវជាតិអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋពិសេសយុវជនមកលេងកំសាន្តសប្បាយប៉ុណ្ណោះទេ ក៏អាចជួយជំរុញសេដ្ឋកិច្ច នៅខេត្តបាត៉ដំបងផងដែរ ។ឯកឧត្តមបញ្ជាក់ថាការធ្វើសង្រ្កានលើកមុននៅខេត្តបាត់ដំបង មានអ្នក មកលេងកំសាន្តជិតមួយលាននាក់ បើសិនជាពួកគាត់ចំណាយម្នាក់តែ៥ទៅ១០ដុល្លារ ក្នុងការ កំសាន្តនោះថវិការហូលសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង ជិត១០លានដុល្លារដែរ ។

សូមបញ្ជាក់ថាកម្មវិធីសង្រ្កានខេត្តបាត់ដំបងនិងចាប់ផ្តើមបើកសម្ពោធដំណើរការចាប់ពីថ្ងៃ ទី១២ ខែមេសា ដល់ថ្ងៃទី ១៦ខែមេសា ២០២៣ នៅសាលាវិទ្យាល័យនេតយ៉ង់ ក្បែររូបសំណាក លោកតា ដំបង ក្រញូង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕

អត្ថបទ៖ ភី សុខ