ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពី ស្ថានភាព អាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង អំពីស្ថានភាព អាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤៖


១- តំបន់វាលទំនាប៖
សីតុណ្ហភាព អប្បបរិមា ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៨ អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ/ វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ពី ៣០-៤០៖។
២- តំបន់ខ្ពង់រាប៖
សីតុណ្ហភាព អប្បបរមា ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៧ អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្រប់ដណ្ដប់លើផ្ទៃដីពី ២០-៤០%។
៣- តំបន់មាត់សមុទ្រ៖
សីតុណ្ហភាព អប្បបរមា ២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៥ អង្សាសេ។ ខ្យល់បក់មក ពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/ វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ៣០-៥០%។
រលកសមុទ្រមានកម្ពស់ មធ្យម អប្បបរមា០-៥០ ម៉ែត្រ និងកម្ពស់មធ្យម អតិបរមា ១-០០ ម៉ែត្រ៕ ប្រភព APP
អាស្រ័យដូចបានជម្រាបជូនមកនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន។
ការផ្សាយរបស់ក្រសួង ធនធានទឹក និងឧតុនិយម ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤នេះ។