សេចក្តីជូនដំណឹង ស្ដីពីស្ថានភាព ធាតុអាកាស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខេមករា ឆ្នាំ ២០២៣


ទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន បក់ក្នុងល្បឿន ពីមធ្យមទៅបងគួរ បន្តមានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។

សណ្ឋាភាពបែបនេះ នឹងធ្វើឲ្យ៖
១ តំបន់ទំនាបកណ្ដាល
សីតុណ្ហភាព អប្បបរមា មានពី២០,២៣ អង្សាសេ
សីតុណ្ហភាព អតិបរមា មានពី ៣០,៣២ អង្សាសេរ អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតមធ្យម ពិសេសទំនាបពាយ័ព្យ មានជាអាទិ៍ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
២ តំបន់ខ្ពង់រាប
សីតុណ្ហភាព អាប្បបរមា មានពី ១៧,២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩,៣១ អង្សាសេ អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តមណ្ឌលគិរី រតនគីរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
៣ តំបន់មាត់សមុទ្ទ
សីតុណ្ហភាព អាប្បបរមា មានពី ២២,២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣១,៣៣ អង្សាសេ ធាតុអាកាសចុះត្រជាក់ ក្នុងកម្រិតខ្សោយ។
អាស្រ័យដូចបានជម្រាបជូន មកនេះ សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់។
ការផ្សាយ របស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣៕ ប្រភព AKP