សម្ដេចតេជោហ៊ុនសែន សម្ដែងការអបអរសាទរ យ៉ាងក្រៃលែងបំផុត ក្នុងឱកាស អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋាន ប្រាសាទកោះកេរ្តិ៍ ជាមរតក បេតិកភណ្ឌពិភពលោក

នាល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការ អបអរសាទរ យ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការ unesco សម្រេចបញ្ចូល( រមណីយដ្ឋាន ប្រាសាទកោះកេរ្តិ៍) ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។

 
សម្ដេចតេជោបានបង្ហោះសារ យ៉ាងដូច្នេះថាក្នុងនាមខ្ញុំ ប្រធានគណបក្សប្រជាជនកម្ពុជា សូមសំដែងការអបអរសាទរ យ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាស គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ របស់ខ្មែរជាសម្បត្តិ បេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ១៖២៨ នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ។


ខ្ញុំសូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែង លើការងារនេះ រហូតសម្រេចបាននូវ លទ្ធផលដ៏ត្រចះត្រចង់ ជូនជាតិមាតុភូមិ។ រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ជាអតីត រាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជ ព្រះបាទជ័យវរ្ម័ន ទេវីទី ៤ ក្នុងអំឡុង សតវត្សរ៏ទី ១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ្រឹស្តសករាជ៕

ប្រភព APP