ព្រឹកនេះសម្តេចតេជោ ហ៊ុនសែន អញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់ដល់សិស្ស និទ្ទេស A ១៧៦៣ នាក់

ព្រឹកថ្ងៃទី ៣ ខែឧសភានេះ សម្ដេចអគ្គមហា សេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់ និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០ ២០២២ ចំនួន ១៧៥៣ នាក់ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ។

ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ការប្រលងបាក់ឌុប ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៧,២៨ ខែធ្នូ ឆ្នាំ ២០២១ មានបេក្ខជនប្រលងជាប់ ចំនួន ៧៣០១៦ នាក់ ស្មើនិង៦៥,៦៥% បេក្ខជនប្រឡងសរុប ១១៤,១៨៣ នាក់។ ក្នុងនោះ សិស្សជាប់និទ្ទេស A ក្នុងរាជធានីភ្នំពេញ មានចំនួន ៥៦៥នាក់ ខេត្តសៀមរាប ១៥៣ នាក់ ខេត្តកណ្ដាល ១២័៧នាក់ កំពង់ចាម ១១៨នាក់ បន្ទាយមានជ័យ ៩៩នាក់ តាកែវ ៩៩នាក់ ព្រៃវែង ៨៧ នាក់ កំពត ៧៥ នាក់ ត្បូងឃ្មុំ ៥៤ នាក់ ក្រចេះ ៤៥ នាក់ កំពង់ធំ ៤១នាក់ កំពង់ស្ពឺ ៣៣ នាក់ ពោធិ៍សាត់ ២៨ នាក់ ស្វាយរៀង ២៦នាក់ កំពង់ឆ្នាំង ២២នាក់ ព្រះសីហនុ ២០ នាក់ រតនគីរី ៩នាក់ ស្ទឹងត្រែង ៦នាក់ ប៉ៃលិន ៦នាក់ ឧត្តរមានជ័យ ៦នាក់ កោះកុង ៤ នាក់ ព្រះវិហារ ៤ នាក់ កែប៣នាក់ និងខេត្តមណ្ឌលគីរី១នាក់។


សម្ដេចដែកជោហ៊ុនសែន បានផ្ដល់រង្វាន់ លើកទឹកចិត្ត សិស្សនិទ្ទេស A ដោយម្នាក់ៗទទួលបានថវិកា ២ លានរៀល( សៀវភៅ អ៊ូក្រមង៉ុយ) និងបណ្ឌិតអ៊ូចុង Galaxy Tap ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ( បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវ យកមកពីប្រទេសហូឡង់វិញ) ចំនួន ១ និងប្រាក់កាក់មាស ក្នុងម្នាក់ៗ១ ផងដែរ។
ចំពោះលោកគ្រូអ្នកគ្រូ ដែលជានាយកសាលា បានអញ្ជើញចូលរួម ម្នាក់ៗទទួលបាន ថវិកា ១លានរៀល ជាមួយសៀវភៅអប់រំ ទូន្មាន២ក្បាល នឹកភិរម្យអ៊ូ (ក្រមង៉ុយ) និងបណ្ឌិតអ៊ូចុង ព្រមទាំងប្រាក់កាក់ ស្លឹងខ្មែរ មួយគ្រឿង និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ម្នាក់ៗមួយផងដែរ ហើយសាលានីមួយៗ ដែលមានសិស្សជាប់ និទ្ទេសA គឺក្នុងមួយសាលា ទទួលបានថវិកា ៣លានរៀលផងដែរ៕