ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញពិនិត្យមើលស្ថានភាពការបង្កបង្កើនស្រូវប្រាំងនៅបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង

ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះ ពិនិត្យមើលស្ថានភាពការបង្កបង្កើនផលស្រូវប្រាំងនានា របស់កសិករនៅបណ្តាស្រុកមួយ ចំនួននិង ពិនិត្យមើលស្ថានភាពទឹកតាមសំណង់ស្ទាក់ទឹកនានាផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៦មរាឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ នៅស្រុកមោងឬស្សី ស្រុករុក្ខគីរី និងបន្តចុះពិនិត្យមើលស្ថានភាពទឹកនៅសំណង់រាមគុណក្នុងស្រុកមោងឬស្សី សំណង់ព្រែកជីកនៅស្រុករុក្ខគីរី ។


មុននេះមួយថ្ងៃគឺថ្ងៃទី១៥ខែមករា ឯកឧត្តម សុខ លូ ក៏បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ស្ថិតក្នុងស្រុកសង្កែ និងស្រុកបាណន់ និងបន្តចុះពិនិត្យស្ថានភាពទឹកនៅទំនប់សំណង់ធារាសាស្រ្ដកង្ហតស្រុកបាណន់ និងទំនប់ពហុបំណងសេកស្រុករតនមណ្ឌល ខេត្តបាត់ដំបងផងដែរ ។

ក្នុងឱកាសចុះពិនិត្យនោះឯកឧត្តមអភិបាលខេត្តក៏ បានណែនាំដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវតែបន្តខិតខំបន្តទៀតក្នុងការជួយប្រជាកសិករឱ្យអស់ពីលទ្ធភាព តែក្នុងនោះដែរ ក៏ត្រូវមានការគិតគូរអំពីការរក្សាទុកទឹកសម្រាប់ការប្រើប្រាស់ ព្រោះរដូវប្រាំងនៅឆ្នាំនេះអាចនឹងមានការអូសបន្លាយវែងយូរជាងឆ្នាំមុនផងដែរ ៕