កម្ពុជា ជប៉ុន ធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ ស្ដីពី ការធ្វើអង្កេតលើគម្រោង ស្នើសុំហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការជប៉ុន Uapon-S ODA Reguest survey សម្រាប់ឆ្នាំសារពើពន្ធ ២០២៥

នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅទីស្ដីការ ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រុិត វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការ សហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ,ស,អ,ក/ក,អ,ក) និងលោក TANINAI Ichitomo

អនុប្រធានបេសកកម្ម ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ ស្ដីពី ការធ្វើអង្កេត គម្រោង ស្នើសុំហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥។ កិច្ចប្រជុំមានការចូលរួម ពីលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា អមដោយមន្ត្រី ជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាតំណាងជាន់ខ្ពស់ ក្រសួង/ ស្ថាប័ន ពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

កិច្ចប្រជុំនេះមានគោលបំណង ១) ជម្រាបជូនពីគោលនយោបាយថ្មី នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ របស់ជប៉ុនសម្រាប់កម្ពុជា និង ២) ណែនាំអំពី នីតិវិធី នៃការស្នើសុំគំរោង ក្នុងក្របខណ្ឌ ហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការ របស់ជប៉ុន ដល់ក្រសួង / ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា៕ ប្រភព APP