វត្តមានកូនផ្សោត កើតថ្មីមួយក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤

កូនផ្សោតទើបកើតថ្មី មួយក្បាលត្រូវបាន ប្រទះឃើញ ដោយក្រុមការងារ ស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF វេលាម៉ោង ៩:១០ ព្រឹកនាថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

 

កូនផ្សោតនេះស្ថិតនៅក្នុង ក្រុមសត្វផ្សោតធំៗ ចំនួនពីរក្បាល ផ្សេងទៀត។

នេះគឺកូនផ្សោតទី ៨ ដែលបានកើតនៅដើមឆ្នាំ ២០២៤ នេះ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះ បងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួម ថែរក្សាការពារ ធនធានជលផល ដ៏មានតម្លៃនេះ។ ទន្ទឹមនឹងនេះ ប្រសិនបើបងប្អូន ប្រជានេសាទបានប្រទះឃើញ សត្វផ្សោត ពិសេសកូនប្រផ្សោត ក្រសួងកសិកម្ម បានណែនាំឲ្យ ប្រជាពលរដ្ឋផ្ដល់ព័ត៌មាន មកសមត្ថកិច្ចជលផល ដែលមានលេខទូរសព្ទ ០១២ ៨៩ ៧៩ ៤៣ ០១១ ៣៥ ៥៨ ៨៣ ០៩៩ ៧៩ ១៩ ១៩ ០៩២ ៩១ ៨១ ៤៤ និង ០១៧ ៨១ ៨៣ និង ៨២៕ ប្រភព APP