ក្រសួងព័ត៌មាន រួមជាមួយក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ បើកកិច្ចប្រជុំពិភាក្សា លើការអនុវត្ត យុទ្ធសាស្ត្រជាតិ ស្ដីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រៅប្រពន្ធ ឆ្នាំ ២០២៣-២០២៤

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហែមវណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សា លើការអនុវត្ត យុទ្ធសាស្ត្រជាតិ ស្ដីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៤ កាលពីរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅទ្រឹស្ដីការ ក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទាំងពីរនេះផងដែរ៕ ប្រភព APP