ពិធីផ្សព្វផ្សាយ ស្ដីពីការទន្ទ្រាន ដីព្រៃលិចទឹក( ដីតំបន់ ៣)

លោកសឿមប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការទន្ទ្រាន ដីព្រៃលិចទឹក( ដីតំបន់ ៣) នៅស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី ១៣ ខែធ្នូកន្លងទៅនេះថា នៅក្នុងស្រុកឯកភ្នំរបស់យើង មានឃុំ ៤ គឺឃុំព្រែកហ្លួង ព្រែកនរិន្ទ ពាមឯក និងឃុំព្រៃចាស់ ដែលប៉ះពាល់ទៅដល់ ភូមិសាស្រ្ត ដែលជាប់តំបន់ ទន្លេសាបរបស់យើង។

យើងទាំងអស់គ្នា បានដឹងពីបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយជាមួយគ្នានេះ ក៏បានចាត់ឲ្យឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រតិភូដែលមានការពាក់ព័ន្ធ ចុះមកពិនិត្យតាមបណ្ដាខេត្ត ជុំវិញបឹងទន្លេសាប មានខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ដែលជាខេត្តទទួលរងនូវ ការទន្ទ្រានកាន់កាប់ អាស្រ័យផល លើដីតំបន់ ៣ ដែលជាដី លិចទឹក តំបន់បីនេះ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវចំរុះ ក៏ដូចជាសកម្មភាព ព្រៃលិចទឹក ដែលជាដែនជម្រក ត្រីពង។

ដូច្នេះយើងមិនត្រូវ ឲ្យតំបន់ព្រៃលិចទឹក ត្រូវហិនហោច ក្នុងសម័យកាលនេះបានទេ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន លោកបាន ដាក់បទបញ្ជាដាច់ខាត គឺមិនមានការលើកលែង ចំពោះជនណាក៏ដោយ ដែលនៅតែបន្តចូលទៅ ការរុករាន ឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់ ៣ តទៅទៀត។ តែប្រសិនបើមាន គឺកងកម្លាំងប្រដាប់អាវុធយើង ដែលចំណុះពីរនាក់បញ្ជាការ ឯកភាពរដ្ឋបាលស្រុក ក៏ដូចជាខេត្ត រួមទាំងមន្ត្រីនគរបាលយុត្តិធម៌ ដែលជាមន្ត្រីជំនាញ ជលផលត្រូវតែ ស្រាវជ្រាវវែកមុខ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ របៀបនេះគឺជាការពាក់ព័ន្ធ ទៅនឹង ការ ទន្ទ្រាន មិនមានស្ថានភាពជាបទល្មើស ជាក់ស្ដែង។ ប៉ុន្តែការទន្ទ្រាន ដែលមានបទល្មើសជាក់ស្ដែង ដេកយើងចុះទៅ កំពុង ភ្ជួររាស់ ដាំដុះនៅតំបន់ ៣ នេះគឺ មិនចាំបាច់មន្ត្រីជំនាញ ជលផលចុះទៅទេ គឺកងកម្លាំងយើង ចុះប្រតិបត្តិការ គឺមានសិទ្ធិពេញលេញ ក្នុងការបង្ក្រាបនៅបទល្មើស ជាក់ស្ដែងនេះ។ លក់អភិបាលរងខេត្តបានបញ្ជាក់ទៀតថា យើងទាំងអស់គ្នាដឹងហើយថា បញ្ហានេះជាបញ្ហាជាតិ ដែលយើងត្រូវរួមគ្នា ព្រោះទ្រព្យសម្បត្តិព្រៃលិចទឹក គឺជារបស់យើងទាំងអស់គ្នា បើគេទន្ទ្រានព្រៃលិចទឹក យើងមិនបង្ក្រាប់ហាមឃាត់ បានន័យថា យើងបង្កលក្ខណៈ ឲ្យមានបទល្មើសនោះ អញ្ចឹងអាជ្ញាធរ នៅកន្លែងនោះ គឺទី ១ ក្រុមប្រឹក្សាឃុំ មេឃុំចៅសង្កាត់ ត្រូវមានទោសទណ្ឌមុនគេ នេះបើតាមគោលការណ៍ច្បាប់ ទី ២ គឺរដ្ឋបាលស្រុក ដែលមានគណៈអភិបាល ទីបីគឺ សមត្ថកិច្ចជំនាញ ចំណុះគណបក្សជាការ ឯកភាពស្រុក និងទី ៤ គឺលោកអភិបាលខេត្ត មន្ត្រីជំនាញជុំវិញខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធ នៅក្រោមគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ជាអ្នកដែលរាជរដ្ឋាភិបាល យកទៅអនុវត្តតាមផ្លូវច្បាប់ ប្រសិននៅតែបន្ត ទន្ទ្រានព្រៃលិចទឹក ដីតំបន់ ៣ តទៅទៀត នេះជាវិធានការថ្មី របស់រាជរដ្ឋាភិបាល ហើយចាប់ពីពេលនេះទៅ គឺមិនកាប់ទន្ទ្រានព្រៃលិចទឹក តំបន់ ៣ តទៅទៀតទេ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមប្រឹក្សា ពិសេសមន្ត្រីពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយ ឲ្យបានដល់ប្រជាពលរដ្ឋ រួមគ្នាអនុវត្ត ដោយបញ្ឈប់ជាបន្ទាន់ នេះជាចំណុចទី ១ ចំណុចទី ២ សូមឲ្យចេញមកសារភាព រាជរដ្ឋាភិបាល បើកឱកាសឲ្យប្រជាពលរដ្ឋ ចេញមកសារភាព ថាខ្លួនបានទន្ទ្រានព្រៃលិចទឹក ចំពោះមុខលោកមេឃុំ ហើយដាក់ឲ្យសារភាពនេះ មិនមានពេលយូរទេ តែក្រោយពីការស្រាវជ្រាវ ឃើញថា អ្នកទន្ទ្រានព្រៃលិចទឹកនេះ និង ត្រូវបញ្ឈរមុខ ចំពោះមុខច្បាប់។

លោកអភិបាលរងខេត្ត ក៏បានផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការឈប់បន្ទាន់ និងមោឃភាព នៅរាល់ការចុះហត្ថលេខា ការបញ្ជាក់ទទួលស្គាល់លើ លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ ជួលបញ្ចាំ ពាក្យស្នើសុំកាន់កាប់ ដីធ្លី ឬពាក្យស្នើសុំ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ដោយខ្លួនឯង រវាងបុគ្គលអ្នក លក់ និងបុគ្គលអ្នកទេ និងការបញ្ជាក់ប្លង់ ទីតាំង នៅលើដីរដ្ឋ ព្រៃលិចទឹកតំបន់ ៣ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមានខ្លឹមសារថា ដើម្បីចូលរួមទប់ស្កាត់ ការចូលទន្ទ្រាន កាន់កាប់ដោយខុសច្បាប់ នៅដីរដ្ឋ ព្រៃលិចទឹកតំបន់ ៣ រដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការណែនាំ នឹងដាក់ចេញនូវវិធានការ មួយចំនួនមាន ត្រូវបដិសេធ និងមោឃភាព រាល់លិខិត ហ្នឹងឯកសារទាំងឡាយណា ដែលរដ្ឋបាលស្រុក រដ្ឋបាលឃុំនិងភូមិ បានចុះហត្ថលេខា បញ្ជាក់កន្លងមក លើការកាន់កាប់អាស្រ័យផល ការផ្ទេរសិទ្ធិ ដី លិខិតទិញលក់ ជួលបញ្ចាំ ពាក្យស្នើសុំកាន់កាប់ដីធ្លី ឬពាក្យស្នើសុំ ប្រើប្រាស់ដីធ្លី ការបញ្ជាក់ទទួលស្គាល់ ផ្សេងៗ និងការបញ្ជាក់ប្លង់ទីតាំង។ ជាមួយគ្នាដែរ លោកអភិបាលរងខេត្ត ក៏បានលើកយកសេចក្តីជូនដំណឹង ស្ដីពី ការហាមឃាត់ ការកាប់ទន្ទ្រាន និងឈូសឆាយ ដីរដ្ឋ ព្រៃលិចទឹកតំបន់ ៣ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង ដែលមានខ្លឹមសារថា រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធ ក្នុង ការកាប់ទន្ទ្រាន និងឈូសឆាយដីរដ្ឋ ព្រៃលិចទឹកតំបន់ ៣ ដើម្បីប្រើប្រាស់ កាន់កាប់ និងអាស្រ័យផល ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សូមជ្រាបថា ដែនព្រៃលិចទឹក