អាងគ្រប់គ្រងទឹក នៅតំបន់បឹងព្រែកល្ពៅ ជួយគាំទ្រដល់ ការរស់នៅរបស់ សត្វស្លាបទឹក

 

មកដល់ខែកុម្ភៈនេះ ទឹកនៅលើផ្ទៃដី ក្នុងតំបន់ការពារ ទេសភាព បឹងព្រែកល្ពៅ ចាប់ផ្ដើមរីងស្ងួតហួតហែង តំបន់មួយចំនួនត្រូវបានឆេះ ដោយឡែកទីតាំងគ្រប់គ្រង ទឹកក្នុងតំបន់ការពារនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់ ទីតាំងរកចំណី របស់សត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វគ្រៀល ដែលជាប្រភេទសត្វ កំពុងរងគ្រោះ ឈានទៅផុតពូជ។ នេះបើតាមការឲ្យដឹងពីអង្គការ Nature Life កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទាំងនេះ។

សូមបញ្ជាក់ថា អង្គការជីវិតធម្មជាតិ នៅកម្ពុជា Nature Life និងអង្គការ WWT បាននិងកំពុងគាំទ្រ ដល់ការគ្រប់គ្រងទឹក នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅនេះ ដែលកំពុងប្រឈមនឹងការ ប្រែប្រួលអាកាសធាតុ និងរបបទឹក។ តំបន់ការពារទេសភាព បឹងព្រែកល្ពៅ មានផ្ទៃដីទំហំ ៨៣០៥ ហិកតា ស្ថិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ មានសត្វស្លាបរស់នៅ និងរកចំណីនៅទីនោះ ចំនួន ៩១ ប្រភេទ។

តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ត្រូវបានដាក់បញ្ចូលជា តំបន់ (រ៉ាមសារ) ដោយសារតែភាពសំខាន់ នៃតំបន់នេះ ដែលបានផ្ដល់ ជាធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងជាទីជម្រក សត្វស្លាបជាច្រើនប្រភេទ ទៀតផង៕ ប្រភព